សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក។

សូមបញ្ជាក់ថា ៖ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិកា របស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស មានប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង៣នាក់ និងប្រទេសចិនក្នុងតំបន់ជាច្រើនទៀត។

សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង៣សំខាន់៖

ទី១៖ កៀរគរនូវវិនិយោគគិនក្រៅប្រទេស ឲ្យបានមកមើលឃើញ និងដឹងពីសក្តានុពល និងឱកាសវិនិយោគថ្មីក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន។ ថ្វីត្បិតតែការដាក់ឈ្មោះថា ត្រកូលលីន ក៏ពិតមែន ប៉ុន្តែនៅក្នុងមហាសន្និបាតនេះ គឺមានវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស ចូលរួមក្រៅពីត្រកូលលីនផងដែរ។

ទី២៖ ដោយសារតែថ្នាក់ដឹកនាំ និងសមាជិកសមាជិការរបស់សមាគម គឺសុទ្ធសឹងតែចេះ៣ភាសា ហើយក៏មានបទពិសោធន៍ ក្នុងការប្រកបការងាររកស៊ីជាមួយជនបរទេសជាច្រើន និងជាយូរមកហើយ ជាពិសេសគឺជាមួយ ជនជាតិចិន ហើយក៏យល់ពីបរិបទនៃសង្គមខ្មែរនាពេលបច្ចុប្បន្ន និងពីមុនផងដែរ ដូច្នេះចង់ឲ្យវិនិយោគគិនដែលឆ្លងកាត់តាមសមាគម ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងវិនិយោគគិនដែលបានមកវិនិយោគ ក្នុងប្រទេសកម្ពុជារួចមកហើយ។

ទី៣៖ ដោយមើលឃើញពីការលាបពណ៌មូលបង្កាច់បង្អួចពីប្រទេសកម្ពុជា តាមរយៈវីដេអូមិនពិត ឬប្រឌិត ដោយចោទថាប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសុខសុវត្ថិភាព និងជាទីកន្លែង នៃការប្រមូលផ្តុំនូវពួកក្រុមប្រកបរបរ ខុសច្បាប់ជាច្រើន ដោយមូលហេតុនេះហើយធ្វើឲ្យវិស័យទេសចរណ៍ និងការវិនិយោគក្នុងប្រទេសកម្ពុជារងនូវផលប៉ះពាល់ជាខ្លាំង ទើបសមាគមមានបំណង និងគំនិតក្នុងការចូលរួមលុបបំបាត់ និងបង្ហាញទៅសាធារណជននៅ ក្រៅប្រទេសជាពិសេស គឺប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងចិនឲ្យមើលឃើញ និងបានដឹងពីទិដ្ឋភាពជាក់ស្ដែង និងពិតប្រាកដរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print