លោករដ្ឋមន្ត្រី ហួត ហាក់ ៖ ប្រទេសកម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ដោយមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងលោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។

សូមជម្រាបជូនថា មហាសន្និបាតដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យមានការជួបជុំគ្នារវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីន នៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនវិនិយោគិន និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ 

ថ្លែងក្នុងមហាសន្និបាត លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈការរៀបចំ «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី ឱកាសនៃការវិនិយោគដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ តាមគ្រប់រូបភាព បណ្តាញសង្គម ជូនដល់បងប្អូនសហគមន៍ចិននៅប្រទេសនានានៅលើពិភពលោក។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់  លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print