កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌ ទួលគោក បន្តចុះអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជ ធានីភ្នំពេញ ដោយឡែកកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង គ្រឿង ញៀននៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយមហាវិថីម៉ៅសេទុង  ទល់មុខម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួល គោក រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ឈិន គឹមធុយ ជាស្នងការរង និងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ជាអធិការនគរបាលខណ្ឌទួល គោក នឹងមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងខណ្ឌទួលគោក ដែលមានកម្លាំងសរុបចូលរួមសរុប៧០នាក់ ក្នុងនោះកម្លាំងនគរបាលខណ្ឌទួលគោកចំនួន៤៩នាក់ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញចំនួន២១នាក់។

យោងតាមរបាយការណ៍នគរបាលខណ្ឌទួលគោកបានឲ្យដឹងថា លទ្ធផល នៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់សរុបចំនួន៨៩គ្រឿង ក្នុងនោះម៉ូតូ៦៣គ្រឿង រថយន្តចំនួន២៦គ្រឿង រកឃើញយានយន្តល្មើសចំនួន១៧គ្រឿង រថយន្តមានចំនួន០៨គ្រឿង និងម៉ូតូចំនួន ០៩គ្រឿង។ ជាតិអាល់កុលកម្រឹតពី០.២៥ mg/L ដល់ ០.៣៩mg/L មានចំនួន០៧ នាក់ អ្នកបើកបររថយន្តចំនួន០២នាក់ និងម៉ូតូចំនួន០៥នាក់ និងជាតិអាល់កុលចាប់ ពី០.៤០mg/L ឡើងមានចំនួន១០នាក់ អ្នកបើកបររថយន្តចំនួន០៦នាក់ និងម៉ូតូចំនួន០៤នាក់។

របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា
យានយន្តចំនួន១០គ្រឿង ត្រូវបានផាក ពិន័យនៅហ្នឹងគោលដៅ។ ក្នុងនោះរថយន្ត០៤រគ្រឿង និងម៉ូតូចំនួន០៦គ្រឿង ក្រៅពីនោះរថយន្តចំនួន០៧គ្រឿងត្រូវបានយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយតាមច្បាប់។

ជាមួយគ្នានេះសមត្ថកិច្ចនគរបាលខណ្ឌទួលគោកក៏បានណែនាំដល់អ្នកបើកបរចំនួន១៨នាក់ ក្នុងនោះមានអ្នកបើកបររថយន្ត ៥នាក់ និងអ្នកបើកបរម៉ូតូចំនួន១៣នាក់។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌទួលគោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចដែលចុះអនុវត្តច្បាប់នៅតាមគោលដៅ ប្រយោជន៍ចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថា ហេតុ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print