ស្រវឹងស្រាជោកបើករថយន្តបុកគូថរថយន្តគេចតស្ងៀម​ បណ្ដាលឲ្យរងការខូចខាត​ សង១៥០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាលឡើងជោកជាំបានបើករថយន្តឡិចស៊ីុសRX300ទៅបុកគូថរថយន្តហាយឡែនឌ័រដែលចតទុកចោលលើចំណីផ្លូវចំពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណារម្នាក់ឡើយ។

ក្នុងឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខភោជនីយដ្ឋាន ភូមិសាច់អាំង២ តាមបណ្ដោយផ្លូវ៤៨៨(ហៅផ្លូវបឹងត្របែក) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ រថយន្តរងគ្រោះម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-4810 បានបើកមកចតទុកចោលលើចំណីផ្លូវនៅកន្លែងកើតហេតុខាងលើ ក្រោយមកស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បើករថយន្តបង្កម៉ាកឡិចស៊ីុសRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2N-0637 បើកបរតាមបណ្ដោយផ្លូវ៤៨៨ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនល្មម បានជ្រុលចង្កូតមកបុកគូថខាងឆ្វេងរថយន្តរងគ្រោះពីក្រោយបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កម៉ាកឡិចស៊ីុស ព្រមសងការខូចខាតទៅលើភាគីរថយន្តរហាយឡែនឌ័រចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

IMG_8682 IMG_8680 IMG_8686 IMG_8701 IMG_8676

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print