ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
ហេតុការណ៍នេះបង្កឱ្យុមានការភ្ញាក់ផ្អើលនៅម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ក្រុម៤ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ខណៈដែលរោងចក្រ កម្មករបានឈប់សម្រាកថ្ងៃបុណ្យអុំទូក ស្រាប់តែកើតមានករណីឆ្លងចរន្តអគ្គិសនីឆាបឆេះ នៅខាងក្នុងអគារទំហំ៤០ម៉ែត្រx៦០ម៉ែត្រ ប្រក់ស័ង្កសី មានផ្សែងហុយខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការដ្ឋានរាជធានីភ្នំពេញ ចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកឱ្យរលត់ទៅវិញ ។
គ្រោះអគ្គិភ័យនេះបណ្តាលឱ្យរងខូចខាតសម្ភារៈ ម៉ាសុីនដេរអស់មួយចំនួន ហើយភ្លើងរលត់ទៅវិញនៅវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃដដែល ហើយក៏មិនរាលដាលទៅអគារជាប់គ្នានោះដែរ៕
ដោយ៖ ជ្រោយពេជ្រ