លោក លឹម គានហោ បញ្ជាឲ្យក្រុមការងារនាំយកគ្រឿងចក្រទៅជួយជួសជុលផ្លូវទំនប់ដែលទឹកហូរបុកដាច់ឡើងវិញនៅភូមិបត់ត្រង់ខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើទោះបីថា នេះមិនមែនជាភារកិច្ចរបស់ក្រសួង ប៉ុន្តែបន្ទាប់ពីបានពិនិត្យឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បញ្ជាឲ្យក្រុមការងារ នាំយកគ្រឿងចក្រទៅជួយជួសជុលផ្លូវទំនប់ដែលទឹកហូរបុកដាច់ឡើងវិញ ។

ទំនប់ដែលទឹកហូរបុកដាច់នេះ មានទីតាំងស្ថិតនៅក្នុងភូមិបត់ត្រង់ធំខាងលិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ផ្លូវទំនប់នេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៩៣ ដោយអង្ករពលកម្ម និងបានប្រើប្រាស់ជាផ្លូវលំជនបទផង និងជាទំនប់ការពារទឹកជំនន់ផង ។ ផ្លូវទំនប់នេះ ត្រូវបានធ្វើការជួសជុលឡើងវិញចំនួន០២លើក គឺនៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៣ ដោយថវិការបស់ឃុំបត់ត្រង់ ។

ទន្ទឹមនឹងការជួយជួសជុលផ្លូវទំនប់នេះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខត្តបន្ទាយមានជ័យ ឲ្យជួយធ្វើការសិក្សាឡើងវិញ ទាំងលក្ខណៈបច្ចេកទេសរបស់តួទំនប់ និងការរៀបចំប្រព័ន្ធដោះទឹកឲ្យបានសមស្រប ជៀសវាងការខូចខាតដូចពេលនេះទៀត ៕

1 2 3 4 5 6 7 8 9

IMG_8412 IMG_8413 IMG_8415 IMG_8416 IMG_8417 IMG_8418 IMG_8420 IMG_8422 IMG_8423 IMG_8410

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print