ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះការពារពង្រឹងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់តាមដងផ្លូវ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ ដោយសារការដាក់លក់ដូរទំនិញ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ។
លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានឱ្យដឹងថា កម្លាំងប្រចាំការរបស់អធិការដ្ឋានខណ្ឌទួលគោក សរុបចំនួន១២៥នាក់ គឺនៅ (តំបន់ C) បានធ្វើការប្រជុំជួរដើម្បីពិនិត្យវត្តមាន និង ឯកសណ្ឋាន មុនពេលចេញប្រតិបត្តិការល្បាត ទប់ស្កាត់បទល្មើស ត្រៀមអន្តរាគមន៏ ការពារសន្តិសុខ សុវត្ថិភាព និងសំរួលចរាចរណ៏ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក ក្នុងក្នុងមូលដ្ឋាន។
ក្នុងឱកាសនេះដែរលោក អធិការ បានធ្វេីការណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់ថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានមកដេីរលេងកំសាន្ដ និងផ្ដាំផ្ញេីរដល់កម្លាំងទាំងអស់ត្រូវក្រមសីលធម៍ និងសុជីវធម៍ខ្ពស់ក្នុងពេលបំពេញការងារ៕ដោយ៖តារា