សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្ដីពីការចោទប្រកាន់លើជនសង្ស័យម្នាក់​ ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារ ព័ត៌មានទាំងអស់ជ្រាបថា៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១៨៩៩ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានបញ្ជូនមកពីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធទៅនឹងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ដកហូតបានគ្រឿងញៀនសរុបចំនួន ០៣ កញ្ចប់ ។

បន្ទាប់ពីទទួលសំណុំរឿង ពិនិត្យភស្តុតាង និងធ្វើការសាកសួរជនសង្ស័យ តាមនីតិវិធីច្បាប់រួចមក តំណាង អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៖ ១៣៨៣ ចុះថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិដក់ពរ សង្កាត់ស្វាយ ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ និងចែងឲ្យ ផ្តន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីត្រួតពិនិត្យគ្រឿងញៀន និងសម្រេចបញ្ជូនជនសង្ស័យ និងសំណុំរឿងខាងលើ ទៅកាន់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធីច្បាប់។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print