ចិញ្ចើមផ្លូវភាគច្រើននៅក្នុងរាជធានីភ្នំពេញត្រូវគេរំលោភធ្វើជាកម្មសិទ្ធ ជាក់ស្តែងផ្លូវលេខ១៦៣ ពីវត្តមហាមន្ត្រីដល់កែងផ្លូវម៉ៅសេទុង សូមអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផង

ចែករំលែក៖

ភ្នំពេញ ៖  ប្រជាពលរដ្ឋបានធ្វើការរិៈគន់ចំពោះអាជ្ញាធរ និងស្ថាប័ណ្ណដែលពាក់ព័ន្ធមិនបានពិនិត្យបញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរនៅតាមចិញ្ចើមផ្លូវ ព្រមទាំងការលក់គ្រឿងសង្ហារឹម និងលក់អីវ៉ាន់ផ្សេងៗ ដាក់តាំងលក់លយចេញមកលើចិញ្ចើមថ្នល់ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុងឡើយ។

បើយើងធ្វើដំណើរតាមផ្លូវលេខ១៦៣ ចាប់ពីវត្តមហាមន្ត្រីរហូតមកដល់កែងផ្លូវម៉ៅសេទុង យើងនឹងបានឃើញផ្ទះភាគច្រើនមានការដាក់តាំងលក់គ្រឿងសង្ហារឹម អាណាធិបតេត្យ លយចេញមកលើចិញ្ចើមផ្លូវតែម្តង ហើយទីតាំងទាំងនេះស្ថិតនៅក្នុងសង្កាត់ចំនួនបី គឺសង្កាត់អូរឡាំពិក សង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។ សកម្មភាពរំលោភយកចិញ្ចើមផ្លូវលេខ១៦៣ នេះមិនមែនទើបតែកើតមានទេគឺមានយូរណាស់មកហើយ។

សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវនិងចំណីផ្លូវធ្វើជាកម្មសិទ្ធិ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសម្រាប់ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កឲ្យមានការកកស្ទះចរាចរ ដោយសារតែមានរថយន្ត និងរឺុម៉កម៉ូតូមកចតដាក់អីវ៉ាន់ផងដែរ។

អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលពួកគាត់មានការទើសភ្នែក ទើសច្រមុះបាននិយាយដោយសូមមិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌចំការមន រួមទាំងស្ថាប័ណ្ណពាក់ព័ន្ធមិនបានយកចិត្ដទុកដាក់ការថែរក្សាសោភ័ណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវឲ្យបានល្អនោះទេ។

នេះក៏ជាទង្វើមួយដ៏អាក្រក់របស់អាជីវករលក់គ្រឿងសង្ហារឹមផលិតពីអីុណុកនៅតាមផ្ទះដែរ ហេតុដូច្នេះហើយពួកគាត់សូមឲ្យអាជ្ញាធរខណ្ឌចំការមន ជួយដើរមើលផងទាន កុំទុកឲ្យនៅបែបនេះទៀតអី វាធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ។

ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគួរតែរៀបចំសណ្តាប់ធ្នាប់ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរផង។

ប្រជាពលរដ្ឋក៏សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកប្រធានបទ ទីក្រុងស្អាត រម្មណីយដ្ឋានស្អាត សេវ៉ាល្អ មក ប្រើឲ្យបានជាប់ជានិច្ច មិនមែនទឹកចូលច្រមុះហើយទើបធ្វើនោះទេ នេះជាបំណងល្អពីប្រជាពលរដ្ឋរស់នៅក្នុងរាធានីភ្នំពេញ៕

image2 image3 image4 image5 image6 image7 image1

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print