អ្នកត្រាំកក់រីករាយញញឹមញញែម ទទួលបានប្រាក់ភាគលាភប្រចាំខែ ពីសហគមន៍ និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីការថែទាំបន្លែ ទាន់ថ្ងៃបុណ្យអុំទូកល្មម

ចែករំលែក៖

ភ្នំពេញ ៖ អ្នកត្រាំកក់រីករាយញញឹមញញែម ទទួលបានប្រាក់ភាគលាភប្រចាំខែ ពីសហគមន៍ និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីការថែទាំបន្លែ ទាន់ថ្ងៃបុណ្យអុំទូកល្មម។ ទីបំផុត សហគមន៍មួយនេះអាចបិទបញ្ចីជារៀងរាល់ខែ ហើយផ្តល់ប្រាក់ចំណូលជាប្រចាំដល់បងប្អូនជាសមាជិកបានហើយ។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោក ឃឹម ហ្វីណង់ បន្តថា ៖ ពិតជាសប្បាយចិត្ត ដែលសហគមន៍អាចដើរមកដល់ចំណុចនេះ ទោះបីជាមានឧបសគ្គខ្លះៗ កាលពីពេលដំបូងៗក៏ដោយ។ ចាប់ពីពេលនេះទៅ បើបូករួមទាំងប្រាក់ភាគលាភ និងប្រាក់លើកទឹកចិត្ត ក្នុងផ្ទះសំណាញ់១ខ្នង សមាជិកអាចទទួលបានប្រាក់ចំណេញមិនក្រោម៤០មុឺនរៀលក្នុងមួយខែឡើយ។ 

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ៖ សមាជិកម្នាក់ៗនៅសល់ពេល និងសល់ទុនអាចយកទៅធ្វើមុខរបរផ្សេងទៀតបាន ហើយសម្រាប់អ្នកឧស្សាហ៍ អាចលក់ជាកម្លាំងពលកម្ម ដាំបន្លែ បណ្តុះកូន កាត់បន្លែ ឬដឹកជញ្ជូនបន្លែឱ្យសហគមន៍ ដើម្បីទទួលប្រាក់ចំណូលបន្ថែមទៀត។ នេះហើយគឺជាអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print