ថ្ងៃទី១ នៃពិធីបុណ្យអុំទូក! រាជធានី-ខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​នាយ​កដ្ឋាន​ស្ថិតិទេសចរកម្ពុជាចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤​ បានឱ្យដឹងថា​ នៅថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិជាង ១,៤៣ លាននាក់ (១ ៤៣៦ ៤៤១) ក្នុងនោះទេស​ចរអន្តរ​ជាតិចំនួន ២៧ ៤៦០ នាក់ បានដើរលេងកម្សាន្តនៅទូរទាំងប្រទេស។

​នាយ​កដ្ឋាន​ស្ថិតិទេសចរកម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមទេសចរ ១,៤៣ លាននាក់ រាជធានី​ខេត្ត​ចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងនោះរាជធានីភ្នំពេញទទួល​បានភ្ញៀវទេសច​រជាង ១ លាននាក់ (១ ១០៥ ៧៩១) មានទេសចរអន្តរជាតិ ១ ម៉ឺន ៦ ពាន់នាក់។ ខេត្ត​ព្រះ​សីហ​នុជាង ៨ ម៉ឺន ៨ ពាន់នាក់ ទេសចរអន្តរជាតិចំនួន ២ ៦៤១ នាក់។ ខេត្តសៀមរាប ទទួល​បាន​ទេសចរ ៨ ម៉ឺន ៣ ពាន់ នាក់ មានទេសចរអន្តរជាតិ ៤ ១១៩ នាក់។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាការរំលឹកគុណ​ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

...

រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង៣រាត្រី៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print