ខេត្តបាត់ដំបង÷ជនសង័្សយ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វេីសកម្មភាពវាយនិងកាប់ទៅលេីជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យស្លាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យទាំងបីនាក់÷១-ឈ្មោះសែ សាន ភេទប្រុស អាយុ ២៦ឆ្នាំ (ជនដៃដល់),២-ឈ្មោះ សែ រតនា ហៅវ័ត ភេទប្រុស អាយុ២៤ឆ្នាំ (ជនដៃដល់)និង៣-ឈ្មោះ សែ សុង ភេទប្រុស អាយុ៣០ ឆ្នាំ (សមគំនិត)អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ។
មូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី ១២ ខែវិច្ឆិកា ២០២៤ ចន្លោះពីម៉ោង០០ទៅ០១រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវាយនិងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅ ចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញនគរបាលព្រហ្មទណ្ឌដែលមានលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងទទួលផែននិងកម្លាំងនគរបាលស្រុកមោងឫស្សីដែលមានលោក វរសេនីយ៍ឯក ស គឹមឡុង អធិការចុះស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាមធ្យោបាយធ្វេីសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពួកគេពិតជារួមគ្នាវាយនិងកាប់ទៅជនរងគ្រោះបណ្ដាល ឱ្យស្លាប់ប្រាកដមែន ដោយមូល ហេតុគឺ មានទំនាស់ក្នុងមុខរបរ(នេសាទសត្វខ្យង)យកទៅលក់ដូចគ្នា។
ពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕