នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ទូរស័ព្ទជាមួយលោក ពូទីន ធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែនមិនពេញចិត្តជាខ្លាំង

ចែករំលែក៖

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ (១៥ វិច្ឆិកា) ជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។

យោងតាមសេចក្តីប្រកាស របស់រដ្ឋាភិបាលអាល្លឺម៉ង់ នៅក្នុងការហៅទូរស័ព្ទមួយ លោក Scholz បានជំរុញឱ្យប្រធានាធិបតី Putin ដកកងទ័ពចេញពីអ៊ុយក្រែន ហើយចាប់ផ្តើមការចរចាជាមួយទីក្រុង Kiev ដើម្បីត្រួសត្រាយផ្លូវសម្រាប់ “សន្តិភាពដ៏យូរអង្វែង “។
វិមានក្រឹមឡាំងបាននិយាយថា ការសន្ទនាបានធ្វើឡើងតាមសំណើរបស់ទីក្រុងប៊ែរឡាំង ហើយថាប្រធានាធិបតីពូទីនបានប្រាប់លោក Scholz ថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រូវតែគិតគូរពីផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី និងឆ្លុះបញ្ចាំងពី “ការពិតនៃទឹកដីថ្មី”។
លោកប្រធានាធិបតី Zelenskyy បានរិះគន់ថា ការហៅទូរស័ព្ទនេះ បានបំបែកភាពឯកោការទូត ដែលលោកខាងលិចបានព្យាយាមអនុវត្តជាមួយលោកប្រធានាធិបតី Putin ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង។ យោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ លោក Zelenskyy និងមន្ត្រីអឺរ៉ុបផ្សេងទៀតបានរិះគន់លោក Scholz ចំពោះទង្វើនេះ។
នាយករដ្ឋមន្ត្រី Scholz កំពុងប្រឈមមុខនឹងការលំបាកជាច្រើនក្នុងនយោបាយក្នុងស្រុក។ គណបក្សសង្គមប្រជាធិបតេយ្យរបស់លោកលែងមានប្រជាប្រិយភាពពីអ្នកបោះឆ្នោតហើយនឹងប្រឈមនឹងការបោះឆ្នោតមួយនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំក្រោយ៕

...

រូប​ថត​: CLO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print