អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចូលរួមប្រជុំជួរ ដើម្បីត្រួតពិនិត្យកម្លាំងប្រចាំការ ការពារសន្តិសុខ សុវត្ថិភាព​ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមជម្រាបជូនថា​ រយៈពេល​៣ថ្ងៃ​កន្លងទៅនេះ​ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ​ បានចុះត្រួតពិនិត្យគោលដៅជុំវិញតំបន់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក​ សំពះព្រះខែ​ ដែលមានភារកិច្ចចូលរួមការពារសន្តិសុខ​ សុវត្ថិភាព​ នឹងការពារគោលដៅបិតបេីកផ្លូវនៅតាម​ និងបានធ្វេីការណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់បន្ថែមទៀត​នាថ្ងៃ​ចុង​បញ្ចប់​ ដេីម្បី​ថែរក្សា​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​ សុវត្ថិភាពជូ​នប្រជាពលរដ្ឋដែលបានមកដេីរលេងកម្សាន្ត និងផ្ដាំផ្ញេីរដល់កម្លាំងទាំងអស់ត្រូវក្រមសីលធម៍​ និងសុជីវធម៍ខ្ពស់ក្នុងពេលបំពេញការងារ។

គួរបញ្ជាក់ថា​ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចូលរួមប្រជុំជួរ ដើម្បីត្រួតពិនិត្យកម្លាំងប្រចាំការ ការពារសន្តិសុខ សុវត្ថិភាពនៅទីតាំងចំណតទូក កន្លែងស្នាក់នៅរបស់កីឡាករអុំទូក និងកន្លែងប្រគុំតន្រ្តី នៅទីលានប្រជាធិបតេយ្យ និងគោលដៅបង្វែរទិសចរាចរណ៍នៅក្រោមស្ពានព្រែកព្នៅ និងស្តុបឡឥដ្ឋ ក្នុងខណ្ឌឫស្សីកែវ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print