សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក វង សូតអនុប្រធានទី២រដ្ឋសភា ព្រមទាំងលោកលោកស្រី ប្រតិភូអមដំណើរ លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ ដែលសាងសង់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ៖ សមិទ្ធផលនៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនឹងសប្បុរសជនជាច្រើនទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្សសម្រាប់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ៖ អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយគ្រោងនឹងសាងសង់រួចជាស្ថាពរ នៅចុងឆ្នាំ២០២៤ខាងមុខនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print