អាល្លឺម៉ង់បំបាក់បូស្នៀរហូត៧គ្រាប់ដណ្តើមបានកំណត់ត្រាក្នុងពានរង្វាន់ Nations League

ចែករំលែក៖

ខ្សែប្រយុទ្ធ Kai Havertz របស់ក្រុមកាំភ្លើងធំ Arsenal ស្ថិតក្នុងចំណោមអ្នកស៊ុតបញ្ចូលទី ខណៈដែលអាឡឺម៉ង់បានយកឈ្នះបូស្នៀក្នុងលទ្ធផល ៧ទល់០ ដើម្បីដណ្តើមបានកំណត់ត្រានៃការប្រកួតក្នុងពានរង្វាន់ Nations League និងឈ្នះកំពុងឈរលេខ១ក្នុងពូល A3 ជាមួយនឹងការប្រកួតដែលនៅសល់១ប្រកួតទៀត។

អាល្លឺម៉ង់បានក្លាយជាប្រទេសដំបូងគេដែលស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការប្រកួតបុរសក្នុងប្រវត្តិសាស្ត្ររយៈពេល៦ឆ្នាំនៃការប្រកួតក្នុងពានរង្វាន់នេះ។

កីឡាករ Jamal Musiala បានជួយឲ្យក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់នាំមុខមុនបានតែ២នាទីប៉ុណ្ណោះនៅពេលដែលគាត់បានតែតបញ្ចូលទីពីការបញ្ជូនរបស់ Joshua Kimmich មុនពេល Tim Kleindienst បាន១គ្រាប់ដែរដែលគ្រាប់បាល់ពីការព្យាយាមរបស់ Robert Andrich ។

Havertz បានស៊ុតបាល់បញ្ចូលទីជួយឲ្យអាល្លឺម៉ង់នាំមុខ ៣-០ ក្នុងតង់ទី១ បន្ទាប់ពីបានត្រឹមតែ៣៧នាទីបន្ទាប់ពីការបញ្ជូនរបស់ Florian Wirtz ។

Wirtz រកបាន២គ្រាប់បន្ថែមទៀតក្នុងតង់ទី២ ដែលជាការស៊ុតបាល់ពិន័យពីចម្ងាយដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីអ្នកចាំទី Nikola Vasilj របស់បូស្នៀមិនអាចជួយសង្គ្រោះបាល់ទាំង២គ្រាប់នេះបាន។

កីឡាករបម្រុង Leroy Sane បានបង្ហាញជំនាញដ៏អស្ចារ្យដើម្បីរកបានគ្រាប់បាល់ទី៦នៃការប្រកួតនេះពីការបញ្ជូនរបស់ Havertz។ បន្ទាប់មកខ្សែប្រយុទ្ធ Kleindienst រកបានគ្រាប់ទី២របស់គាត់ និងជាគ្រាប់បាល់ទី៧របស់ក្រុមអាល្លឺម៉ង់ ពីការបោះបាល់កាត់របស់ Antonio Rudiger។

...

ការបរាជ័យនេះបានធានាថា បូស្នៀនឹងត្រូវកាត់ចេញទៅកាន់កម្រិតទី២នៃពានរង្វាន់ Nations League។ ចំណែកអាឡឺម៉ង់បានឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ហើយជ័យជម្នះនេះបានធានាថា ពួកគេនឹងឈានទៅវគ្គបន្តក្នុងនាមជាអ្នកឈ្នះក្នុងពូល និងប្រឈមមុខនឹងក្រុមជើងឯករងមួយក្នុងដំណាក់កាលបន្ទាប់នៅខែមីនា ៕  (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print