ក្រសួង​សុខាភិបាល​កម្ពុជា​ ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Patricia Ongpin, UNAIDS Country Director for Cambodia, Lao PDR and Malaysia កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ​នេះ នៅទីស្តីការក្រសួងសុខាភិបាល។

ជំនួបពិភាក្សានេះ ផ្តោតសំខាន់ទៅលើភាពជោគជ័យ និងការខ្វះចន្លោះ នៃការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា រួមទាំងបញ្ហាប្រឈម នៃការឈានទៅសម្រេចគោលដៅ ៩៥ ៩៥ ៩៥ និងគោលដៅលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ការវិភាគពីការគាំទ្ររវាងដៃគូ និងស្ថានភាពថវិកាគាំទ្រកម្មវិធីអេដស៍បច្ចុប្បន្ន ផែនការនិរន្តភាព រួមទាំងតួនាទីរបស់ក្រសួងសុខាភិបាលលើការធានានិរន្តរភាពឆ្លើយតបនឹងមេរោគអេដស៍ នៅក្នុងបរិបទពហុវិស័យ។

គួរបញ្ជាក់ផងដែរថា ការងាររបស់អង្គការ UNAIDS នៅក្នុងប្រទេសកម្ពុជា គឺធ្វើសកម្មភាពនៅកម្ពុជារយៈពេលជាង ៣០ឆ្នាំមកហើយ ដែលបានគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ក្នុងប្រទេសកម្ពុជា រួមមានការផ្តល់ទិសដៅយុទ្ធសាស្រ្ត និងការណែនាំសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ថ្នាក់ជាតិ តាមរយៈការគាំទ្រការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាតិសម្រាប់ឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ និយាមបែបបទប្រតិបត្តិស្តង់ដា និងគោលការណ៍ណែនាំនានា សម្រាប់កម្មវិធីបង្ការ ធ្វើតេស្ត និងថែទាំ និងព្យាបាលអ្នកជំងឺអេដស៍។

...

ក្នុងជំនួបនេះ មានការអញ្ជើញចូលរួមពី លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លោកប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសុខាភិបាល៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print