អន្តរជាតិ ៖ នាថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា “ការប្រយុទ្ធប្រឆាំងនឹងការអត់ឃ្លាននិងភាពក្រីក្រ”។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសុន្ទរកថា លោកXi Jinpingបានលើកឡើងថា ដំណើរបំបាត់ភាពក្រីក្ររបស់ប្រទេសចិនបានបញ្ជាក់ថា បញ្ហាក្រីក្ររបស់ប្រទេសកំពុងអភិវឌ្ឍន៍អាចដោះស្រាយបាន ។នេះគឺជាសារៈសំខាន់នៃការដែលប្រទេសចិនទទួលបានការជោគជ័យក្នុងការបំបាត់ភាពក្រីក្រ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែជាសមាជិកនៃពិភពខាងត្បូងដែលជាដៃគូសហប្រតិបត្តិការរយៈពេលវែងដែលអាចជឿទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ ជាអ្នកសកម្មនិងជាអ្នកធ្វើក្នុងការគាំទ្រដល់ការអភិវឌ្ឍសកល ហើយមានឆន្ទៈក្នុងការពួតដៃជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវទំនើបកម្ម។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានប្រកាសថា ប្រទេសចិនគាំទ្រប្រតិបត្តិការចំនួន ៨ សម្រាប់ការអភិវឌ្ឍជាសកល៕
ដោយ ៖ សិលា