ក្រូអាតឡើងដល់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីស្មើជាមួយព័រទុយហ្គាល់នៅ Nations League

ចែករំលែក៖

ក្រូអាតបានកក់កន្លែងរបស់ខ្លួនក្នុងការប្រកួត Nations League វគ្គ១/៤ផ្តាច់ព្រ័ត្រ ឬវគ្គ៨ក្រុមចុងក្រោយដោយស្មើជាមួយព័រទុយហ្គាល់ ១ទល់១ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចហើយ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ វិច្ឆិកា។

ក្រុមភ្ញៀវព័រទុយហ្គាល់បានជាប់ចំណាត់ថ្នាក់កំពូលក្នុងពូល A1 រួចហើយ ហើយជាលទ្ធផលបានសម្រេចចិត្តសម្រាកកីឡាករឆ្នើមមួយចំនួនរួមទាំង Cristiano Ronaldo ផងដែរ។

ទោះបីជាយ៉ាងនេះក្តី ព័រទុយហ្គាល់បាននាំមុខមុននៅនាទីទី៣៣នៅពេលដែលខ្សែប្រយុទ្ធរបស់ Chelsea Joao Felix ស៊ុតបញ្ចូលទីពីការបញ្ជូនរបស់ Vitinha។

ភ្លាមៗកីឡាករ Andrej Kramaric បានស៊ុត១គ្រាប់ បុកនឹងបង្គោលទី ខណៈដែលក្រូអាតដែលត្រូវការពិន្ទុដើម្បីឈានទៅមុខបានជំរុញឱ្យមានគ្រាប់បាល់តាមស្មើ។ ទីបំផុតវាបានមកដល់នៅនាទីទី៦៥នៅពេលដែលខ្សែការពារ Josko Gvardiol របស់ Manchester City រកបានគ្រាប់បាល់តាមស្មើវិញពីការបញ្ជូនបាល់របស់ Kristijan Jakic។

អ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Jose Sa ក៏បានរក្សា Clean sheet ពីការស៊ុតរបស់ Kramaric ខណៈដែលក្រូអាតត្រូវការឈ្នះដែរ ប៉ុន្តែពិន្ទុគឺគ្រប់គ្រាន់នៅទីបញ្ចប់ដើម្បីបញ្ជូនពួកគេទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

...

ជាមួយគ្នានេះក្រុមស្កុតឡេនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូលខាងលើដែរ ខណៈដែលពួកគេបានដណ្តើមបានជ័យជម្នះ ២-១ នៅក្នុងប្រទេសប៉ូឡូញតាមរយៈការតែតបាល់បញ្ចូលទីរបស់កីឡាករ Andy Robertson៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print