អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជាមានផ្ទៃដីអាចធ្វើស្រែបានជាង ៣លានហិកតា និងផលិតស្រូវបានប្រហែល ១៣លានតោន ស្មើនឹងស្រាចំនួន ១៣ពាន់លានកំប៉ុង

ចែករំលែក៖

ភ្នំពេញ ៖ បើពិតជាអញ្ចឹងមែន អាចសាកល្បងគណនាតួលេខបាន។ កម្ពុជាមានផ្ទៃដីអាចធ្វើស្រែបានជាង ៣លានហិកតា និងផលិតស្រូវបានប្រហែល ១៣លានតោន ស្មើនឹងស្រាចំនួន ១៣ពាន់លានកំប៉ុង។ ទោះបីថ្លៃស្រូវត្រឹមតែ ១គីឡូ១០០០៛ ដែលជាតម្លៃសមរម្យហើយកសិករទទួលបានប្រាក់ចំណេញ គិតលេងៗក៏គង់បាន ៣-៤ពាន់លានដុល្លារដែរ។ នេះជាការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកថា ៖ កុំមើលងាយការចូលរួមនៃតម្លៃស្រូវចំពោះសេដ្ឋកិច្ចជាតិឱ្យសោះ មុខរបរនេះបានផ្តល់ប្រាក់ចំណូលដល់បងប្អូនកសិករជាង ២លានគ្រួសារ និងបានផ្គត់ផ្គង់អង្ករឱ្យខ្មែរហូបពេញមួយប្រទេស ហើយនៅសល់សម្រាប់នាំចេញទៀត។ រហូតមកដល់ពេលនេះមិនទាន់មានដំណាំណាមួយធំជាងស្រូវនៅឡើយទេ ហើយក៏គេមិនដែលលក់ស្រូវម្តង១គីឡូ ឬធ្វើស្រែម្តង១០ម៉ែត្រការ៉េ ដូចផឹកស្រាម្តងមួយកំប៉ុងដែរ។
សូមបញ្ជាក់ថា ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងបែបនេះ បន្ទាប់ពី គណនី Facebook មួយមានឈ្មោះថា «យូ សារ៉ាត់ លក់ឡាន» បានសរសេរថា៖ ស្រូវមួយគីឡូមិនបានស្រាមួយកំប៉ុង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print