ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ទៀត សមគំនិតសម្លាប់មនុស្ស២នាក់កន្លងទៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដោយមានការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា
ឆ្នាំ២០១៦នេះ បានធ្វើការពន្លាតទឹកដីទៅដល់ខេត្តក្រចេះព្រមទាំងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតក្នុងចំណោមបក្ខពួកគេ២នាក់ដែលបានប្រព្រឹត្តអំពើមនុស្សឃាតសម្លាប់បុរស២នាក់ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បន្ទាប់ពីជនដៃដល់ទាំង២នាក់នោះបានសារភាព។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុត្ថខេត្តស្ទឹងត្រែង និងដោយមានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើការស្រាវជ្រាវរឿងករណីឃាតកម្ម គិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតក្នុងភូមិសាស្ត្រវ៉ារីអគ្គិសនីសេសានក្រោយពីរ ភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើការសួរចម្លើយជនដៃដល់រយៈពេល២ថ្ងៃរួចមក ទើបយើងដឹងថា មុនដំបូងជនសង្ស័យបាន
បបួលជនរងគ្រោះទៅឆក់ត្រីក្នុងអូរ ទាំងអស់មានចំនួន៥នាក់ នាំគ្នាឆក់ម្តងម្នាក់ៗ ខណៈកំពុងតែឆក់ត្រីនោះជនដៃដល់ និងជនរងគ្រោះបានប្រកែកគ្នាទៅវិញទៅមករឿងខ្ចីអង្ករ ក្រោយមកភាគីរងគ្រោះបាននិយាយឲ្យជនដៃដល់ថា «អញឆក់ឯងស្លាប់ឥឡូវហើយ» លឺដូចនោះជនដៃដល់ក៏បានខ្សិបប្រាប់គ្នាដែលទៅជាមួយថា«អញចង់ធើស៊ីអានឹងមួយ»។ លុះក្រោយមកទៀតឱកាសល្អហុចមកដល់ជនដៃដល់ទាំង២នាក់បានយកកាំបិតខ្វែវកាប់ពីក្រោយជនរងគ្រោះទី១ឈ្មោះ ឃុន សុខបាន បណ្តាលឲ្យស្លាប់។ ភ្លាមនោះឈ្មោះ ភ័ណ ដែលជាជនរងគ្រោះទី២ឃើញដូចនោះរូបគេក៏រត់យករួចខ្លួន ប៉ុន្តែជាអកុសលត្រូវបានជនដៃដល់ម្នាក់ទៀតឈ្មោះ ធឿន បានទាញកាំបិតខ្វែវមួយទៀតដេញកាប់ចំជើងបណ្តាលឲ្យដួលរួចកាប់បន្ថែមទៀតរហូតដល់ដាច់ខ្យល់ស្លាប់តែម្តងទៅ។

បន្ទាប់មកជនដៃដល់ទី១ឈ្មោះ វិន ដា បានបញ្ជាឲ្យជនដៃដល់ ទី២ឈ្មោះ ធឿន ជួយសែងសាកសពជនរងគ្រោះទាំង២ឡើងលើគោក ដោយប្រើពាក្យគំរាមថា «បើមិនជួយលើកទេអញនឹងសម្លាប់ឯងម្នាក់ទៀត»។ ភ្លាមនោះជនដៃដល់ទី២ ក៏ព្រមធ្វើតាមបញ្ជា បន្ទាប់មកទៀតជនដៃដល់បាននិយាយបន្តថា «ឯងមិនត្រូវប្រាប់អ្នកណាឲ្យដឹងរឿងនេះទេ»។

ក្រោយថ្ងៃកើតហេតុ ជនដៃដល់ទី១បាននាំជនដៃដល់ទី២រត់គេចខ្លួន ប៉ុន្តែជនដៃដល់ទី២មិនព្រម លុះដល់រំលងបានមួយថ្ងៃទៀតក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់តែម្តងទៅ។

សមត្ថកិច្ចបានបន្តទៀតថា ឃាត.កសម្លាប់បុរសខាងលើមានចំនួនទាំងអស់៣នាក់ ហើយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ គឺយើងឃាត់ខ្លួនបាន២នាក់ ទី១ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ គឺជាជនដៃដល់ និងទី២ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ មានស្រុកកំណើតនៅខេត្តកំពង់ចាម គឺជាជនដៃដល់ ។ លុះដល់ព្រឹកថ្ងៃទី១១ ខែឆ្នាំដដែល អាវុធហត្ថឃាត់ខ្លួនបានម្នាក់ទៀតនៅខេត្តក្រចេះដែលមានឈ្មោះ ឌិន ភឿក អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ ជនសង្ស័យម្នាក់នេះគឺជាអ្នកផ្សំគំនិត និងជាអ្នកមើលផ្លូវ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនខ្លូនបន្តទៅកាន់តុលាការដាក់ចាត់ការតាមនីតិវិធីច្បាប់៕

vuth (2) vuth (5) vuth (1) vuth (4) vuth (3)

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print