ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណៈពេលដែលធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហេីយបណ្ដេីរបានប្រហែល២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅផ្លូវលំភូមិឫស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ រដ្ឋ ដាលីន អាយុភេទស្រី អាយុ២៥ឆ្នាំមុខរបរអ្នកលក់អនឡាញស្នាក់នៅកន្លែងកើតហេតុ ។
តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនកេីតហេតុនោះ គាត់បានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1N-3040 ចាក់សោកម៉ូតូទុកនៅមុខផ្ទះដូចសព្វដង ស្រាប់តែពេលនោះក៏មានជនសង្ស័យខាងលើបានមកធ្វើសកម្មភាព កាច់សោរកម៉ូតូបានសម្រចហើយបណ្ដេីតចេញ ។ ពេលនោះអ្នកជិតខាងបានឃើញដោយសង្ស័យក៏ស្រែកថាចោៗ រួចនាំក៏គ្នាព័ទ្ធចាប់ជនសង្ស័យបានភ្លាមៗ និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ដើម្បីឲ្យមកយកជនសង្ស័យយកទៅធ្វើការសួរនាំ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ