ក្លិបបិសាចក្រហម Manchester United របស់អង់គ្លេសបានជះលុយរហូតដល់ទៅជាង១ពាន់លានផោនដើម្បីទិញកីឡាករមកពង្រឹងក្លិបឈរកំពូលគេក្នុងចំណោមក្លិបបាល់ទាត់ធំៗរបស់ពិភពលោកក្នុងរយះពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ។
តាម ការសិក្សារបស់ CIES Football Observatory
បានបង្ហាញថាលីគកំពូលរបស់អង់គ្លេសគឺជាលីកដែល បានចំណាយលុយសរុបចំនួន 19.1 ពាន់លានផោន (23.02 ពាន់លានអឺរ៉ូ) ចាប់តាំងពីឆ្នាំ 2015 ។
ក្នុងចំណោមការចំណាយដ៏ច្រើនខាងលើនេះ ក្រុមបិសាចក្រហម Man Utd បានចាយ 1.08 ពាន់លានផោន (1.3 ពាន់លានអឺរ៉ូ) ជាចំនួនច្រើនជាងគេក្នុងចំណោមក្រុមបាល់ទាត់ក្នុងពិភពលោកនៅពេលនោះ។
United បានចំណាយប្រាក់ជាង 200 លានផោនតែម្នាក់ឯងក្នុងរដូវក្តៅនេះ បន្ទាប់ពីនាំយកកីឡាករ Matthijs de Ligt, Leny Yoro, Manuel Ugarte និង Joshua Zirkzee ទៅកាន់ Old Trafford ។ចំណែករដូវកាលមុន បិសាចក្រហមបានក៏បានជះលុយ 168 លានផោន (202 លានអឺរ៉ូ) ទិញ Antony និង Mason Mount ប៉ុន្តែពួកគេរកចំណូលបានត្រឹមតែ 48 លានផោន (58 លានអឺរ៉ូ)ប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាការចំណាយរបស់ក្លិបទាំង២០របស់ពិភពលោកដែលបានចាយលុយច្រើនជាងគេទិញកីឡាករក្នុងរយះពេល២០១៥ដល់២០២៤
1. Manchester United ចាយអស់ 1.08ពាន់លានផោន
2. Chelsea ចាយអស់1.07ពាន់លានផោន
3. PSG ចាយអស់825លានផោន
4. Arsenal ចាយអស់ 661លានផោន
5. Tottenhamចាយអស់591លានផោន
6. Manchester Cityចាយអស់585លានផោន
7. AC Milan ចាយអស់ 527លានផោន
8. Newcastle United ចាយអស់ 521លានផោន
9. Barcelona ចាយអស់ 500លានផោន
10. Al-Hilal ចាយអស់462លានផោន
11. West Hamចាយអស់456លានផោន
13. Aston Villa ចាយអស់ 433លានផោន
16. Bournemouth ចាយអស់ 318លានផោន
17. Liverpool ចាយអស់304លានផោន
18. Crystal Palace ចាយអស់ 301លានផោន
20. Wolves ចាយអស់ 287លានផោន។