សម្តេចធិបតី ហ៊ុន ម៉ាណែត រិះគន់អ្នកនយោបាយប្រឆាំងដែលបានយកបញ្ហាព្រំដែនធ្វើជាល្បែងនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសាររិះគន់ទៅកាន់អ្នកនយោបាយប្រឆាំងថា ក្នុងនាមជាអ្នកនយោបាយ មិនត្រូវយកបញ្ហាព្រំដែនធ្វើជាល្បែងនយោបាយ និងញុះញង់ប្រជាពលរដ្ឋនោះទេ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកនយោបាយមួយចំនួនបានយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេសដែលជារឿងផ្សេងគ្នា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា  អ្នកនយោបាយត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់ប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យស្របដោយច្បាប់ ជួយប្រាប់ទៅបុគ្គលមួយចំនួនតូច ដែលតែងនិយាយបំផ្លើសការពិត ចង់បង្កចលាចលនៅកម្ពុជា សូមកុំឱ្យធ្វើអ្វីដែលខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស ប៉ុន្ដែត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print