បេីកឡំប្រឺតាលឿនពេកជាន់ហ្រ្វាំងមិនជាប់ ជ្រុលបុករថយន្តកូរ៉េពេញទំហឹងបណ្ដាលឲ្យក្រឡាប់ ឯម្ចាស់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីកឡំប្រឺតាមួយគ្រឿងលឿនពេកជាន់ហ្រ្វាំងមិនជាប់ជ្រុលបុកពេញរថយន្តកូរ៉េពេញទំហឹងបណ្តាលឲ្យឡំប្រឺតាក្រឡាប់ផ្ងារជេីង និងធ្វេីឲ្យអ្នកបេីកបររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកម្ពុជាចិនព្រះកុសមៈដឹកយកទៅសង្រ្គោះភ្លាមៗ កាលពី វេលា៤ នឹង២០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ណតប្រីតកែង ផ្លូវ២០០៤ ដែលស្ថិតនៅសង្កាត់ អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បេីតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានរថយន្ដម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BY-5681 បេីកតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកេីត លុះបេីកមកដល់ចំណុចកេីតហេតុ ស្រាប់តែឃេីញឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HS-8599ធ្វើដំណើរតាមបណ្ដោយផ្លូវ ណតប្រីតទិសដៅពីត្បូងទៅជេីងក្នុងល្បឿន យ៉ាងលឿនហេីយក៏ជ្រុលទៅបុករថយន្តកូរ៉េ ម៉ាក KIA ពេញទំហឹងបណ្តាលឲ្យឡំប្រឺតាក្រឡាប់ ហេីយជនរងគ្រោះបានខ្ទាតចេញពីឡំប្រឺតាដួលបែកក្បាលឈាមហូរស្រោចពេញផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។ គ្រានោះគេឃេីញអ្នកបេីករថយន្តកូរ៉េបានឈប់រថយន្តចុះមកមេីលជនរងគ្រោះផងដែរ ហេីយបងប្អូនប្រជាពលរដ្ឋក៏បានទាក់ទងទៅរថយន្តសង្គ្រោះមន្ទីរពេទ្យរដ្ឋ ដេីម្បីជួយសង្រ្គោះអាយុជីវិតជនរងគ្រោះ ។
ក្រោយមក រថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកម្ពុជាចិនព្រះកុសមៈ បានមកដល់កន្លែងកើតហេតុ និងបានជួយសង្រ្គោះជនរងគ្រោះបឋម រួចបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ បន្ទាប់សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ដេីម្បីចុះមកធ្វើការ វាស់វែងនឹងយករថយន្តព្រមទាំងឡំប្រឺតា ទៅរក្សាទុកបណ្ដោះអាសន្ន ដេីម្បីរងចាំការដោះស្រាយគ្នានាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print