អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “នេះជាពេលវេលាដែលមានលក្ខណៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីល” “ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាង៣០ច្បាស់” “ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមឈានចូល‘៥០ឆ្នាំមាស’បន្ទាប់”។ល។ មតិអន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រេស៊ីលរបស់លោកប្រធានរដ្ឋចិន Xi Jinping កាលពីថ្ងៃទី២០ខែវិចិ្ឆកា ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំទាំងពីរនៅពាក់កណ្តាលផែនដីខាងកើតនិងខាងលិច ឆ្នាំនេះចិននិងប្រេស៊ីលបានទទួលខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូត ហើយក៏បានទទួលឱកាសដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ដំណើរទស្សនកិច្ចនៅប្រេស៊ីលលើកនេះ គឺជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកប្រធានរដ្ឋចិន Xi Jinping បន្ទាប់ពីរយៈពេល៥ឆ្នាំ ។ ក្នុងជំនួបពិភាក្សាដែលបើកធ្វើកាលពីថ្ងៃទី២០ខែវិចិ្ឆកា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តថា នឹងរួមគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់ “សហគមន៍រួមវាសនារវាងចិននិងប្រេស៊ីលដែលពួតដៃគ្នាកសាងពិភពលោកកាន់តែយុត្តិធម៌ក្នុងផែនដីជានិរន្តរភាព” ព្រមពេលជាមួយគ្នានេះ បានតភ្ជាប់គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រេស៊ីល ។
គេហទំព័រ «CCFR China state-controlled media » ឥស្សរជនវិភាគបានយល់ឃើញថា ការដំឡើងលំដាប់ថ្នាក់នៃទំនាក់ទំនងទ្វេភាគីលើកនេះ អាចហៅថាជានិមិត្តសញ្ញាថ្មីក្នុងទំនាក់ទំនងរវាងចិននិងប្រេស៊ីល ។ ប្រការនេះបានបង្ហាញថា ទស្សនទានរបស់ភាគីទាំងពីរចំពោះការអភិវឌ្ឍនៅពេលអនាគត មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យនូវទំនួលខុសត្រូវចំពោះជោគវាសនានិងអនាគតនៃមនុស្សជាតិ ហើយក៏បានបង្ហាញពីភាពសកល ភាពយុទ្ធសាស្ត្រនិងភាពយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។
“រួមវាសនា” “រួមគ្នាអភិវឌ្ឍន៍” “រួមគ្នាទទួលខុសត្រូវ”និង “រួមសុខរួមទុក្ខជាមួយគ្នា” លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើ៤ផ្នែកអំពីការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីលនៅពេលអនាគត ដែលបានគ្របដណ្តប់លើវិស័យដូចជាការធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តខាងយុទ្ធសាស្ត្រ ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការគាំពារសន្តិភាពនិងយុត្តិធម៌នៃពិភពលោក និងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិជាដើម ដែលផ្តល់ការណែនាំទិសដៅនៃការកសាងសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល ក៏ដូចជាបានបំពេញបន្ថែមនូវខ្លឹមសារនៃទំនាក់ទំនងរវាងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មី ។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍជាកូនសោមេសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយក៏ជាបំណងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែរ ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពីការបំភ្លឺគ្រួសារនីមួយៗរបស់ប្រេស៊ីលដោយកម្លាំងអគ្គិសនី ដល់ការផ្តល់ជំនួយដល់កសិកម្មប្រេស៊ីលតាមរយៈគំនិតថ្មីនិងបច្ចេកវិទ្យាថ្មី រហូតដល់ការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី ចិននិងប្រេស៊ីលបន្តជំរុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ខាងសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាឱកាសវិនិយោគដល់តំបន់នេះ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាអ្នកឈានមុខក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលបានលើសពីក្របខ័ណ្ឌទ្វេភាគីរួចទៅហើយ ដែលបានដើរតួនាទីជំរុញយ៉ាងសកម្មក្នុងការកែលម្អប្រព័ន្ធអភិបាលកិច្ចសកល ។ ពីការរួមគ្នាចេញផ្សាយ “គំនិតឯកភាពរួម៦ចំណុច”សម្រាប់ជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនដោយវិធីនយោបាយ ដល់ការរួមគ្នាអំពាវនាវឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលឈប់បាញ់គ្នាក្នុងពេលឆាប់ៗនិងអនុវត្តជាក់ស្តែង “ដំណោះស្រាយរដ្ឋពីរ” ចិននិងប្រេស៊ីលសុទ្ធតែបានអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដលើឆាកអន្តរជាតិ ពោលគឺប្រកាន់ខ្ជាប់ថ្លែងមតិដោយយុត្តិធម៌និងធ្វើការងារដោយសមភាព ។ ភាគីចិនក៏បានគូសបញ្ជាក់ថា គាំទ្រប្រេស៊ីលដើរតួនាទីកាន់តែធំលើឆាកអន្តរជាតិ គាំទ្រប្រេស៊ីលទទួលរ៉ាប់រងការងារជាប្រធាននៃប្រទេស BRICS នៅឆ្នាំក្រោយ និងគាំទ្រប្រេស៊ីលរៀបចំឱ្យបានល្អនូវមហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី៣០ ។
ឆ្លងកាត់រយៈពេល៥០ឆ្នាំ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលកំពុងស្ថិតនៅដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ឈរលើទីចាប់ផ្តើមថ្មី “ដៃគូមាស”ដែលស្ថិតនៅពាក់កណ្តាលផែនដីខាងកើតនិងខាងលិចនឹងរួមវាសនា ជំរុញការអភិវឌ្ឍគ្នាទៅវិញទៅមក ដើម្បីពួតដៃកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ ៕
ដោយ ៖ សិលា