ការបង្ហាញឧបករណ៍យោធាទំនើបៗរបស់កូរ៉េខាងជើងនៅឯពិព័រណ៍យោធា

ចែករំលែក៖

កាលពីថ្ងៃទី 22 ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍អភិវឌ្ឍន៍វិស័យការពារជាតិ ដែលបង្ហាញឧបករណ៍យោធាទំនើបៗជាច្រើនដែលផលិតដោយកូរ៉េខាងជើង។

ថ្លែងនៅឯការតាំងពិព័រណ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវសព្វាវុធរបស់កូរ៉េខាងជើងទៅកាន់កម្រិតទំនើប ខណៈពេលដែលបន្តពង្រឹងសមត្ថភាពការពារជាតិនៅក្នុងទីតាំងយុទ្ធសាស្ត្ររបស់ប្រទេស។
មេដឹកនាំកូរ៉េខាងជើងក៏បានចោទប្រកាន់អាមេរិកពីចេតនាបង្កើនភាពតានតឹង និងចាត់វិធានការបង្កហេតុ។ យោងតាមលោក គីម ជុងអ៊ុន ឧបទ្វីបកូរ៉េមិនដែលប្រឈមមុខនឹងហានិភ័យនៃសង្គ្រាមដូចសព្វថ្ងៃនេះទេ។
លោក គីម ជុងអ៊ុន បានរំលឹកថា ការចរចាកាលពីមុនជាមួយទីក្រុងវ៉ាស៊ីនតោនគ្រាន់តែបង្ហាញឱ្យឃើញនូវគោលនយោបាយឈ្លានពាននិងអរិភាពរបស់សហរដ្ឋអាមេរិកយ៉ាងច្បាស់ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ “យើងបានមកដល់ពេលនេះហើយ ដែលយើងអាចចរចាជាមួយសហរដ្ឋអាមេរិកបាន ប៉ុន្តែអ្វីដែលយើងអាចប្រាកដអំពីលទ្ធផលនៃការចរចាមិនមែនជាឆន្ទៈរបស់មហាអំណាចក្នុងការរួមរស់ជាមួយគ្នានោះទេ។ ផ្ទុយទៅវិញ គោលនយោបាយនៃការប្រើប្រាស់អំណាចរបស់អាមេរិក ការឈ្លានពាន និងអរិភាព។
គេដឹងហើយថា ពិព័រណ៍អភិវឌ្ឍន៍ការពារជាតិកូរ៉េខាងជើងបានបើកនៅថ្ងៃទី ២១ ខែវិច្ឆិកា។ ក្នុងការតាំងពិព័រណ៍នេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវសព្វាវុធទំនើបៗជាបន្តបន្ទាប់ដូចជា កាំជ្រួច យន្តហោះគ្មានមនុស្សបើក រថក្រោះ… សុទ្ធសឹងផលិតដោយកូរ៉េខាងជើង៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print