ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះរោងស្តុបឈេីក្នុងរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់កម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែគ្រប់គ្រងមិនបានខ្លាចរាលដាលដល់រោងចក្រក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរោងចក្រផលិតសាឡុងមួយកន្លែង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានកម្មករម្នាក់ដុតសំរាមក្បែររោងស្តុកឈេីចំងាយប្រហែល៣ម៉ែត្រ បន្ទាប់មកស្រាប់ខ្យលបក់ហេីររងេីកភ្លេីងទេីលេីឈេីទេីបបង្ករជាអណ្តាតភ្លេីងឆាបឆេះយ៉ាងន្ទោសន្ធៅ ។ ភ្លាមនោះក្រុមកម្មករក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រង់បានដោយស្ថានភាពភ្លេីងកាន់តែឆាបឆេះខ្លាំងឡេីងៗ ទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យរថយន្តស្នងការនគរបាលរាជធានីភ្នំពេញមកអន្តាគមន៍ភ្លាមៗ។
ក្រោយពីទទួលព័ត៌មានភ្លាមររយន្តពន្លត់អគ្គិភ័យក៏ចុះមកដល់ចំណុចកេីតហេតុចំនួន៣គ្រឿងដោយប្រេីប្រាស់អស់ចំនួន១គ្រឿងទេីបគ្រប់គ្រងបាន១រយភាគរយដោយមិនមានមនុស្សរងរបួសនោះទេ និងមិនរាលដាលដល់រោងចក្រផងដែរ ខូចខាតឈេីសម្រាប់ផលិតសាឡុងមួយចំនួនតែប៉ុណ្ណោះ៕ ដោយ៖សុខាសែនជ័យ