ភ្នំពេញ៖ នាវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកាឆ្នាំ ២០២៤នេះ ក្រសួងមុខងារសា ធារណៈបាននឹងកំពង់ដំណើរនៃការប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ និង ការប្រឡងប្រជែងជាមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ។
ដូចដែលបានគ្រោងទុកបេក្ខជនចំនួន ៥,៦៣៧នាក់ បាននឹងកំពុងចូលរួម ប្រឡង ប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១ ។
ដោយឡែកបេក្ខជនចំនួន១០៩នាក់ នឹងចូលរួមការ ប្រឡងប្រជែងក្លាយ ជាមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងថ្ងៃដដែល ។
ដូចសព្វមួយដង លោក ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង ប្រជែង តែងតែមានវត្តមានដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់ជាទីបំផុតលើគ្រប់ដំណើរការប្រឡង ដើម្បីធានាថាការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយអនុលោមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការ ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជ ការស៊ីវិល និងស្របតាមគោល ការណ៍ការកែទម្រង់រដ្ឋបាលសាធារណៈ ៕