ល្ងីល្ងើ: ស្អីជា តិរច្ឆាន?

ចែករំលែក៖

ស្អីជា តិរច្ឆាន? បើតាមនាយជាលដឹងនិយមន័យនៃពាក្យ តិរច្ឆាន ដែលដកស្រង់ពី វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានសម្រាយឲ្យដឹងថា ជាសត្វមានរាង កាយចម្រើនដោយទទឹងទីទៃពីសត្វដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ ជាពពួកសត្វនានាកើតក្នុងមនុស្សលោក មាន គោ ក្របី ដំរី សេះ ។ល។ ដែលជាសត្វ ទីទៃពីមនុស្ស ហើយពាក្យនេះច្រើនតែគេប្រៀបធៀបទៅមនុស្សមានចរិតឃោរឃៅ ព្រៃផ្សៃ គ្មានសីលធម៌ជាដើម ។

ប៉ុន្មានថ្ងៃមកនេះស្រាប់តែពាក្យតិរច្ឆានត្រូវបានអ្នកនយោបាយមួយចំនួនយកមកប្រើរហូតប្រៀបធៀបរាជរដ្ឋាភិបាលទៅនឹងសត្វតិរច្ឆានដែលនេះរាជរដ្ឋាភិបាលស្មើនឹង សត្វពាហនៈគ្មានវិញ្ញាណពិចារណាជាមនុស្សនោះឡើយ ។

នាយជាលមិនមែនជាអ្នកនយោបាយ ហើយក៏មិនចង់លូកលាន់កិច្ចការនេះដែរ ប៉ុន្តែអ្វីដែលនាយជាលដឹងគឺលោក ហុង លីម សមាជិកសភាមានសញ្ជាតិខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវិចតូរីយ៉ា និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានប្រើប្រាស់ពាក្យតិរច្ឆាននេះ ប្រមាថ និងវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាខ្លាំងៗមិនសំចៃមាត់ ។

លោក ហុង លីម បានសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីចាត់ទុកការដឹកនាំរបស់រាជ រដ្ឋាភិបាលជារបបតិរច្ឆានមិនខុសប៉ុន្មានពីព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏ចាត់ទុក កម្ពុជាជារបបតិរច្ឆានដឹកនាំដោយ CPP នោះដែរ ។

នាយជាលគិតថា អ្នកនយោបាយទាំងនេះទំនងជាសម្លឹងមើលឃើញតែត្រឹមចុង ជើងមិនបានមើលឲ្យឆ្ងាយតើអ្វីទៅដែលកើតឡើងចេញជា«រាជរដ្ឋាភិបាល?» តាមខ្ញុំដឹងរដ្ឋាភិបាលកើតឡើងដោយការបោះឆ្នោតសម្តែងឆន្ទៈរបស់រាស្រ្ត(សូមមើលក្នុង រដ្ឋធម្មនុញ្ញ) និងមានការឯកភាពឡាយព្រះហស្តលេខាពីព្រះមហាក្សត្រជាទីសក្ការៈ របស់យើងផងដែរ។ ដូច្នេះបើគេចាត់ទុករាជរដ្ឋាភិបាលជារបបតិរច្ឆានវាស្មើនឹងរាស្រ្តជាអ្នកម្ចាស់ឆ្នោត រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នតំណាងរបស់រាស្រ្ត ជាពិសេសព្រះមហា ក្សត្រជាអ្នកឡាយព្រះហស្តលេខាទទួលស្គាល់រាជរដ្ឋាភិបាលសព្វថ្ងៃជាសត្វតិរច្ឆានដែរឬអី?

នាយជាលគិតថា បើលោក ហុង លីម ទៅចុះគាត់និរទេសយករួចខ្លួនទៅរស់នៅបរ ទេសច្រើនឆ្នាំមិនដែលធ្លាប់ស៊ីក្តាមខ្យងនិងធ្លាប់ភ្លក់រសជាតិកាប់សម្លាប់ក្នុងរបបប៉ុល ពត ដូចរាស្រ្តខ្មែរទូទៅ ចុះព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ស្អីដែរ ខណៈដែលព្រះអង្គនៅធ្វើជាលេខាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទទួលប្រាក់បៀវត្សពីរាជរដ្ឋាភិ បាលដែលព្រះអង្គចាត់ទុកជារបបតិរច្ឆានដែរនោះ? បើទទួលគុណពីតិរច្ឆានមាន តែព្រះអង្គតិរច្ឆានដែរ? ៕

1111

ដោយ៖ នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print