សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ (IPTP11)

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានអញ្ជើញ​ជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាព​អត់​ឱន និងសន្តិភាព ហៅកាត់ថា (IPTP) ដែលរៀបចំដោយរដ្ឋសភារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​សណ្ឋាគារ​សុខាភ្នំពេញ។

ក្នុងពិធីបើកសម័យប្រជុំនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់​​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមនឹងឥស្សរជន​ជាប្រធាន​ស្ថាប័ន​សភា​អន្តរជាតិមួយចំនួនទៀត។ សម័យប្រជុំពេញអង្គលើកទៅ១១ ដែលធ្វើឡើង​នៅ​ឆ្នាំ​នេះ​កិច្ច​ប្រជុំ​នេះ​ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន។

នៅក្នុងពិធីបើកសម័យប្រជុំនេះ សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ថ្លែងបទ​បាឋក​ថា​ពិសេស ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីកៀរគរការចូលរួមពីបណ្តាប្រទេសនានាលើពិភពលោក ជួយ​ជំរុញ លើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍ តាមរយៈកិច្ច ខិតខំប្រឹង ប្រែងរបស់ខ្លួន ដោយ​សហការជាមួយនឹងភាគីពាក់ព័ន្ធ។

សម័យប្រជុំនឹងដំណើរការទៅដោយចែកចេញជា ២វគ្គ ដោយវគ្គទី១ នឹងជជែកពិភាក្សាអំពី ការ​​ជំរុញ​និម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន និង​សម្រាប់​កិច្ច​សហប្រតិបត្តិការ រវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល វគ្គទី២ នឹងពិភាក្សា អំពីការ​ពង្រឹង​ពហុភាគីនិយមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់សន្តិសហវិជ្ជមាន និងការ​តភ្ជាប់​ប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងនេះ IPTP គ្រោងដាក់ចេញនូវសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញ សន្តិភាព សម្រាប់ មនុស្សជាតិ និងភពផែនដី ដែលផ្តោតទៅលើគន្លឹះសំខាន់ៗ ចំនួន៥ រួមមាន ១.ការ ទប់ស្កាត់ជម្លោះ ២. ការកសាងសន្តិភាព ៣. យុត្តិធម៌អន្តរកាល ៤. ការកសាងប្រទេស ឡើងវិញក្រោយជម្លោះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមនុស្សធម៌ និង គ្រោះមហន្តរាយ និង៥. សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបថ នៃការប្រែប្រួលអាកាសធាតុ ។

នៅក្នុងសម័យប្រជុំនេះ ក៏នឹងមានកិច្ចប្រជុំគណៈកម្មាធិការជំនាញចំនួន៥ផងដែរ ក្នុងនោះ​កិច្ច​ប្រជុំ​គណៈកម្មាធិការសន្តិភាពនិងការផ្សះផ្សា។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិ ការអន្តរជាតិ។ កិច្ចប្រជុំគណៈកម្មាធិការសន្តិសុខស្បៀងអាហារ ថាមពល ទឹក និងបរិស្ថាន ។ កិច្ច​ប្រជុំ​គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ និងកិច្ចប្រជុំគណៈកម្មាធិការច្បាប់ និងយុត្តិធម៌។

ក្រៅពីនេះ សម្តេចប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ក៏នឹង​ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយប្រធានស្ថាប័នអន្តរសភាអន្តរជាតិ ប្រធាន​សភា និងប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជា សមាជិក IPTP មួយចំនួន​ផង​ដែរ​។

...

សម្តេច ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបិទសម័យប្រជុំ និងពិធីអបអរសាទរ ធម្មនុញ្ញសន្តិភាព ដែល​នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ព្រមទាំងមានការប្រគល់ «ពានរង្វាន់​សន្តិភាព​ដើម្បី​មនុស្ស​ជាតិ និងភពផែនដី» ជូនឥស្សរជនឆ្នើមពិភពលោកផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print