ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងល្បែងបៀរ និងហ្គេមបាញ់ត្រីខុសច្បាប់ធំមួយកន្លែង ឃាត់មនុស្ស០៩នាក់ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងអាគារ R&F ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាលទ្ធិផល នៃការបង្ក្រាប កម្លាំងអាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្សសរុប០៩នាក់ ក្នុងនោះមានប្រុសចំនួន០៥នាក់ ( ចិន០៣នាក់ ) និងនារីខ្មែរចំនួន០៤នាក់ទៀតផងដែរ ។ អាជ្ញាធរ ក៏បានធ្វើការដកហូតទូរសម្រាប់លេងល្បែងបៀរជាច្រើន និងទូរហ្គេម០១គ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
...
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង០៩នាក់ត្រូវបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីសាកសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយឡែកវត្ថុតាង ត្រូវយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ជាបណ្តោះអាសន្ន ៕ ដោយ៖សុខាសែនជ័យ