ភ្នំពេញ៖ បើតាមការរៀបរាប់ឲ្យដឹងពីបងប្អូនអ្នកលក់អនុស្សាវរីយ៍នៅក្នុងខេត្តសៀមរាបសព្វថ្ងៃនេះបានឲ្យដឹងថាបច្ចុប្បន្នមានក្រុមពួកឥណ្ឌាមួយក្រុមធំដែលចែកចេញជាច្រើនសាខាកំពុងតែធ្វើព្យុះធ្វើភ្លៀងនៅក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏សំខាន់។
ពួកគាត់បានបង្ហើបឲ្យដឹងទៀតថាបច្ចុប្បន្នភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបក៏ដូចដើរមើលប្រាសាទបានធុញទ្រាន់យ៉ាងខ្លាំងចំពោះហ្គាយមួយចំនួនដែលបាននាំពួកគាត់ទៅចូលទីតាំងកន្លែងក្រុមពួកឥណ្ឌាលក់រូបចម្លាក់និងវត្ថុបុរាណផ្សេងៗ ដែលកាត់ថ្លៃហួសពពកដោយពួកគាត់មិនមានចិត្តចង់ទិញក៏បង្ខំឲ្យទិញផងដែរ។
ក្រុមឥណ្ឌាដែលអាជីវករលក់ដូរនៅខេត្តសៀមរាបបានរៀបរាប់ឲ្យដឹងមកតាមរយៈអ្នកយកព័ត៌មានកាសែតនគរវត្តថាក្រុមឥណ្ឌាបានកំពុងតែប្រើគ្រប់វិធីបំផ្លាញវប្បធម៌របស់ជាតិនៅខេត្តសៀមរាបដូចជាយករូបចម្លាក់ឬក៏វត្ថុបុរាណផ្សេងៗដែលជាសមិទ្ធផលរបស់ខ្មែរទៅលក់ឲ្យបរទេសក្នុងតម្លៃខ្ពស់។
តាមការឲ្យដឹងទៀតក្រុមពួកឥណ្ឌាដែលមករកស៊ីនៅស្រុកខ្មែរ។ក្នុងខេត្តសៀមរាបនេះបានបង្កើតក្រុមហ៊ុនមួយចំនួនដែលមានឈ្មោះបូទិច អេស៊ាចារីសស្មីននិងមានសាខាជាច្រើនជាតិដៃជាជើងរបស់ក្រុមហ៊ុនខាងលើនេះ។ពួកគាត់បានលើកឡើងទៀតថាការរកស៊ីរបស់ក្រុមពួកឥណ្ឌាខាងលើនេះគាត់មិនជំទាស់នោះទេប៉ុន្តែធ្វើអ្វីការរកស៊ីសូមឱ្យមានតម្លាប់ភាពហើយភាពរញ៉េរញ៉ៃនិងបាត់បង់សណ្តាប់ក៏គ្មាននណាមកជិតដែរដោយពួកនេះមានខ្នងបង្អែកស្នងការរងពីរូបចាំជួយជ្រុំជ្រែងពោះគេសង្ស័យអាចបានលាបសក្ការៈ។
អាជីវករលក់រូបចម្លាក់និងឧបករណ៍របស់ខ្មែរនៅខេត្តសៀមរាបបានសំណូមពរដល់លោកអភិបាលខេត្តក៏ដូចជាមន្ទីរជំនាញជាពិសេសក្រសួងទេសចរណ៍មេត្តាជួយពិនិត្យមើលលើក្រុមពួកឥណ្ឌាដែលមករកស៊ីនៅក្នុងខេត្តសៀមរាបផង។ជាមួយគ្នានោះក្រុមអាជីវករលក់ដូររូបចម្លាក់នៅក្នុងខេត្តសៀមរាបបានសំណូមពរដល់បងប្អូនហ្គាយមគតិទាំងអស់សូមមេត្តាគិតគូរនៅពីតម្លៃនិងនិងឧត្តមគតិកុំគិតតែពីផលប្រយោជន៍ដែលធ្វើឲ្យខូចនៅវប្បធម៌របស់ខ្មែរដោយសារចង់បាមលុយទឹកតែពីក្បាលឡានម៉ូតូកង់បីព្រោះជនជាតិឥណ្ឌាគេកើបលុយហើយមិនខ្វល់ទេ៕
ដោយ៖ អរុណរះ