ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ៖ នៅ រសៀល ថ្ងៃត្រង់ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២ ០ ២៤ មានករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ចំណុច ផ្លូវ ល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+ 70 0 ស្ថិត នៅ ភូមិ ទី៦ ឃុំ យាយម៉ៅពេជ្រនិល ស្រុក ភ្នំ ស្រួច ខេត្ត កំពង់ ស្ពឺ ។
មានរថយន្ត ០១គ្រឿង ម៉ាក Lexus RX300 ពណ៌ប្រផេះ ស្លាក លេខ ភ្នំពេញ 2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេ ទស្រី អាយុ ២៨ឆ្នាំ ជន ជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីក បរ មក ពី ទិស ខាង កើ ត ឆ្ពោះ ទៅទិសខាងលិច ក្នុងគន្ល ងផ្លូវធម្មតា ( ភ្នំពេញ ទៅ ព្រះសី ហនុ ) មក ដល់ ចំណុ ច ខាងលើមាន ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក ចូលគន្លងវ៉ាជែង ហើ យក៏ត្រូវ រថយន្ត ០១គ្រឿង FOR D RANGER ពណ៌ ស ស៊េរីឆ្នាំ ២០២៤ ស្លាក លេខ ភ្នំពេញ 2BY-3110 បេីក បរ ដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិ ត្នោត ជ្រុំ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នក រួមដំណើរម្នាក់ឈ្មោះ N OG CH EE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Le xus ពីចំហៀងខាងឆ្វេង ផ្នែក ខាងក្រោយ ដែល កំពុង បើកបរស្របទិស គ្នា។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេី បានបណ្តាល ឲ្យគ្រោះ ថ្នាក់មនុស្សស្លាប់ ០១នាក់ ប្រុស ( ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)ខូ ចខាត រថយន្ត ទាំងពីរ បច្ចុប្បន្ន សមត្ថកិច្ច នគរបាល ចរាច រណ៍ បានជួយអន្ដរាគមន៍ ស ម្រួល យកវត្ថុតាងទាំងពីរ មកកាន់ អធិការ ដ្ឋាន នគរ បា ល ស្រុក ភ្នំស្រួច ដេីម្បី បន្ដនីតិវិធី ៕
សមត្ថកិច្ចក៏សំណូមពរ ពលរដ្ឋ បានស្នេី សុំអោយតំណាងក្រុមហ៊ុន ផ្លូវ ល្បឿនលឿន មេត្តា ដាក់ផ្លាកសញ្ញាលេីការជួលជុ លផ្លូវ ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ មេត្តា ជួយសម្រួលលេីបញ្ហាការធ្វេីចរាចរណ៍ផង បន្ថែម ដាក់ភ្លេីងសញ្ញាងាយឃេីញពីចំងាយ បេីសិនអាច៕
ដោយ ៖ សិលា