រុស្ស៊ីប្រកាសដាក់ទណ្ឌកម្មទៅលើប្រជាពលរដ្ឋអង់គ្លេសចំនួន៣០នាក់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៦ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសពីការដាក់ទណ្ឌកម្មទៅលើប្រជាពលរដ្ឋអង់គ្លេសចំនួន៣០នាក់ ដើម្បីឆ្លើយតបនឹង “សកម្មភាពអរិភាព”របស់រដ្ឋាភិបាលអង់គ្លេស ។

គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលអង់គ្លេសបានប្រើពាក្យសម្តីប្រឆាំងរុស្ស៊ីប្រកបដោយលក្ខណៈឈ្លានពានជាបន្តបន្ទាប់ បានអនុវត្តជាប្រព័ន្ធនូវការរឹតត្បិតដោយខុសច្បាប់និងឯកតោភាគីចំពោះរុស្ស៊ី ព្រមទាំងផ្តល់ការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងគោលបំណងស្វែងរកផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ បណ្តាលឱ្យការប៉ះទង្គិចនៅអ៊ុយក្រែនត្រូវអូសបន្លាយដោយគ្មានអត្ថន័យអ្វីទាល់តែសោះ ។ ដើម្បីឆ្លើយតបនឹង “សកម្មភាពអរិភាព”របស់រដ្ឋាភិបាលអង់គ្លេស ប្រទេសរុស្ស៊ីសម្រេចចិត្តដាក់បញ្ចូលឥស្សរជនមួយចំនួនរបស់ប្រទេសអង់គ្លេសដែលប្រកាន់ខ្ជាប់គោលជំហរប្រឆាំងរុស្ស៊ីទៅក្នុងបញ្ជីហាមមិនឱ្យចូលដែន ក្នុងនោះបូករួមទាំងឥស្សរជនមជ្ឈដ្ឋាននយោបាយនិងយោធា តំណាងនៃសហគ្រាសបច្ចេកវិទ្យាខ្ពស់ និងឥស្សរជននៃប្រព័ន្ធសារព័ត៌មានជាដើម ។
គេហទំព័រ «CCFR China state-controlled media » អនុលោមតាមសេចក្តីថ្លែងការណ៍នេះ អ្នកដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្ម រួមមានលោកស្រី Angela Rayner ជាឧបនាយករដ្ឋមន្ត្រី លោកស្រីYvette Cooper ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីRachel Reeves ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print