រដ្ឋបាលក្រុងសិរីសោភណ្ឌបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ រដ្ឋបាលក្រុងសិរីសោភ័ណ បានបេីកប្រជុំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងសិរីសោភ័ណ ជុំវិញបឹងទន្លេសាប ជំហានទី២ ជូនដល់អ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រង់ទីលានទុកដាក់សំរាម ឱ្យទៅតាមស្តង់ដារ។ កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលប្រជុំ សាលាក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នាឱ កាសនោះ លោក ឃ្លោក នួយ អភិបាល រងខេត្ត ក៏បានបញ្ជាក់ ក្រុងសិរីសោភ័ណ ជាក្រុងទីពីរមួយ ក្នុងចំណោមគ្រុង-ស្រុកទាំង៩ ដែលមានទីលានចាក់សំរាមធំទូលាយ ស្របទៅតាមសតកង់ដារបច្ចេកទេស។ ដែលចំនុចនេះហេីយ ទាមទារយេីងយេីដែលជាអ្នកពាក់ព័ន្ធ ក្នុងអនុវត្តគ្រប់គ្រង់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់អ្នកជំនាញ ដើម្បីឱ្យការអនុវត្តបានល្អប្រសើរសមស្របទៅតាមស្តង់នៃការទុកដាក់សំរាម ជាពិសេសត្រូវញែកសំរាមទៅតាមប្រភេទនីមួយៗ ដោយទុកដាក់សំរាមសរីរាង្គមួយឡែក ដេីម្បីធ្វេីការកែច្នៃជាជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ មួយវិញទៀតលោកក៏បានធ្វើការជំរុញណែនាំបន្ថែមទៅដល់រដ្ឋបាលក្រុង-ស្រុក ត្រូវធ្វេីការផ្សព្វផ្សាយការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទុកដាក់សំរាមល្អ ដោយត្រូវញែកសំរាមឱ្យបានល្អ ជាពិសេសកុំឱ្យមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសោភ័ណ្ឌភាពក្រុងទាំងមូល ។ ដោយឡែកចំពោះរថយន្តប្រមូលសំរាម ក្រោយពេលធ្វេីការប្រមូលសំរាមទៅដល់ទីលានសំរាម លោកណែនាំឱ្យមានការសំអាតរថយន្តឱ្យបានស្អាត ។ សូមបញ្ជាក់ផងដែរថា ទីលានចាក់សំរាម គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នាពេលខាងមុខនេះ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print