រដ្ឋសភាចេញញត្តិថ្កោលទោសសារនយោបាយបណ្តុះហិង្សាបង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិ របស់ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ ញត្តិថ្កោលទោស សារនយោបាយបណ្តុះហិង្សា បង្កប់គំនិតគុំកូន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស

ក្នុងនាមថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការ ដ្ឋានរដ្ឋសភា អ្នកនាំពាក្យរដ្ឋសភាសូមប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារ នយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុង រយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។ នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដែលបាន ធ្វើពលីកម្មដើម្បី «ជាតិ សាសនា និងព្រះមហាក្សត្រ រហូតទទួលបានការគោរពស្រលាញ់ ការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសជាតិជាង ៤ទសវត្សរ៍ កន្លងមកនេះ។

ជាការពិត គេបានដឹងថា សារនយោបាយនិងសកម្មភាពយ៉ាងគឃ្លើននិងគ្មានមូលដ្ឋាន របស់ក្រុម ប្រឆាំងជ្រុលនិយមនាពេលនេះ គឺគ្រាន់តែដើម្បីបម្រើមហិច្ឆតាដ៏ខ្មៅងងឹត ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការទ័លច្រករបស់ពួកគេ ក្នុងការបន្តជីវិតនយោបាយចុងក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាក្នុង កាលៈទេសៈណាក៏ដោយ ក៏ក្រុមជ្រុលនិយមនេះ មិនគួរបាត់សតិសម្បជញ្ញៈរហូតដល់ថ្នាក់បណ្តុះនិង សាបព្រោះវប្បធម៌ហិង្សា ការគុំកួន ការស្អប់ខ្ពើមជាតិសាសន៍ខ្លួន នៅក្នុងសង្គម ដែលជាគំរូអាក្រក់បំផុត ដល់អ្នកជំនាន់ក្រោយនោះឡើយ។

លើសពីនេះទៀត សារនយោបាយហិង្សា គ្មានសីលធម៌របស់ពួកគេបានបង្កការឈឺចាប់ ប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារឥស្សរជនកំពូលរបស់ជាតិ ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីជាតិនិងប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរពនិងដឹងគុណយ៉ាង ជ្រាលជ្រៅមិនត្រឹមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសហគមន៍អន្តរជាតិផងដែរ។

ជាសក្ខីភាពយ៉ាងច្បាស់ កាលពីថ្មីៗនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ត្រូវបាន ជ្រើសរើសជាជ័យលាភីពានរង្វាន់ “សតវត្សរ៍អាស៊ីរបស់អោយកាប់ (ICAPP Asian Century Award) * នា ឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ និង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) បានប្រគល់ មេដាយសន្តិភាព – សម្រាប់មនុស្សជាតិនិងភពផែនដី ជូន សម្តេច ដែលនេះជាការទទួលស្គាល់កិត្តិគុណ ចំពោះបុព្វហេតុ ដើម្បីសន្តិភាពដែលសម្តេចបានលះបង់ដើម្បីកម្ពុជានិងភពផែនដី។

រដ្ឋសភា ប្តេជ្ញាគោរពនិងការពារដ្ឋធម្មនុញ្ញ ការពារនិងបម្រើឆន្ទៈពលរដ្ឋ ដើម្បីបន្តកសាងនីតិរដ្ឋ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសដំណើរការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មាន សុខដុមរមនានៅក្នុងសង្គម ដោយយកពលរដ្ឋជាស្នូល ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមឆន្ទៈរបស់ ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំនាវាកម្ពុជា ឈាន ឆ្ពោះទៅការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

អ្នកនាំពាក្យរដ្ឋសភា សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដែលស្រឡាញ់សន្តិភាព លើកកម្ពស់សីលធម៌សង្គម សុជីវធម៌ និងវិជ្ជាជីវៈ សូមប្រឆាំងនិងថ្កោលទោសជា ដាច់ខាតចំពោះសកម្មភាពជ្រុលនិយមប្រកបដោយគ្រោះថ្នាក់ និងជាការសាបព្រោះវប្បធម៌ហិង្សាពិសពុល របស់ក្រុមប្រឆាំងជ្រុលនិយមនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print