លោក Naim Qassem មេដឹកនាំក្រុមហេសបូឡាប្រទេសលីបង់៖នឹងធ្វើកិច្ចសម្របសម្រួលជាមួយកងទ័ពលីបង់ដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែល

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៩ ខែវិច្ឆិកា លោក Naim Qassem មេដឹកនាំក្រុមហេសបូឡាប្រទេសលីបង់ បាន ថ្លែង ថា ក្រុមហេសបូឡានឹង ធ្វើកិច្ចសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយកងទ័ពលីបង់ ដើម្បី រួម គ្នា អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែល ។

គេហទំព័រ «CCFR China state-controlled media » លោក Naim Qassem បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូង នៅថ្ងៃដដែល បន្ទាប់ ពី កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងលីបង់និងអ៊ីស្រាអែល ចូលជាធរមាន ។ លោក បាន ថ្លែង ថា នេះមិនមែនជាសន្ធិសញ្ញាថ្មីមួយទេ ប៉ុន្តែគឺជាផែនការសម្រាប់ អនុវត្ត សេចក្តី សម្រេចចិត្ត លេខ ១៧០១ របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ក្រុមហេស បូ ឡា នឹង ធ្វើកិច្ច សម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកងទ័ពលីបង់ ដើម្បីរួមគ្នាអនុវត្ត កិច្ចព្រម ព្រៀង ឈប់បាញ់គ្នា ។ កងទ័ព លីបង់ នឹងទទួលបន្ទុកខាងបេសកកម្មរក្សាសន្តិសុខ លីបង់ និង ព្រំដែនលីបង់ ។
គេហទំព័រ «CCFR China state-controlled media » លោក Naim Qassem បានថ្លែងថា ក្រុមហេសបូឡាទទួលបាន នូវ”ជ័យជម្នះដ៏អស្ចារ្យ” ក្នុង ការប៉ះទង្គិចជាមួយអ៊ីស្រាអែលអស់រយៈពេលជិត ១៤ ខែ ដោយបានយកឈ្នះលើ ការ ប៉ុន ប៉ង របស់អ៊ីស្រាអែល ដែលចង់កំចាត់ចោលក្រុមហេសបូឡា និងកងកម្លាំងទប់ទប់ ។ អ៊ី ស្រា អែល ប៉ុនប៉ងសម្រេចបាននូវគោលបំណង កសាងមជ្ឈិមបូព៌ាឡើងវិញ តាមរយៈ ការ វាយ ប្រហារ តាមអាកាស និង សកម្មភាព បោសសម្អាត ទីតាំង ផ្សេង ៗ ប៉ុន្តែគោលបំណង នេះ មិន បាន សម្រេចបានទេ ។ លោក Naim Qassem បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាង មុត មាំ ចំពោះ ប៉ាឡេស្ទីន ហើយបានថ្លែងថា ក្រុមហេសបូឡា នឹង បន្តអនុវត្ត តាមពាក្យសន្យា នេះ តាមរ យៈ វិធីផ្សេងៗទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print