ផ្នែកយោធាស៊ីរី៖កងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលបានចូលទីក្រុង Aleppo

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖នៅ​ថ្ងៃទី ​៣០ ​ខែវិច្ឆិកា ​ផ្នែកយោធាស៊ីរីបានចេញសេចក្តីថ្លែងការណ៍ថា ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​បានចូលតំបន់ភាគច្រើននៃទីក្រុង ​Aleppo ​ដែលជាទីក្រុងភាគ​ខាង​ជើង​នៃ​ប្រទេសស៊ីរី​ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ​ហើយផ្នែក​យោធាស៊ីរី​នឹងដាក់​ពង្រាយ​ឡើងវិញ​ដើម្បីវាយប្រហារ​តបវិញ ​។

គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ​ប៉ុន្មានថ្ងៃជាប់មក​នេះ ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​និង​អង្គការជ្រុលនិយមនៃប្រទេសស៊ីរី​បាន​បំផុស​ការ​វាយប្រហារ​ដោយ​ទ្រង់​ទ្រាយ​ធំ​ចំពោះ​ខេត្ត ​Aleppo ​និង​ខេត្ត ​Idlib ​ភាគពាយ័ព្យប្រទេសស៊ីរី​ពីទិសដៅ​ជាច្រើន​ដោយ​មាន​ការគាំទ្រពី​ពួក​ជ្រុលនិយមបរទេស ​។ ​កងទ័ពរដ្ឋាភិបាល​បានទប់ទល់​នឹង​ការ​វាយ​ប្រហារ​នៅក្នុងទីតាំងជាច្រើន ​ទាហានរាប់សិបនាក់បានស្លាប់បាត់បង់ជីវិត​ក្នុងការ​ប្រយុទ្ធ​និង​មានទាហានជាច្រើននាក់ទៀតបានរងរបួស ​។
គេហទំព័រ «CCFR China state-controlled media »តាមការផ្សាយដំណឹងចម្រុះ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ស៊ីរី​កាលពី​ថ្ងៃទី ​៣០ ​ខែវិច្ឆិកា​ឱ្យដឹង​ទៀត​ថា ​ក្រុម​ប្រដាប់អាវុធ​ជាច្រើន​បាន​ចេញមុខ​នៅតាមដងផ្លូវ​និង​សហគមន៍​នៃ​ទីក្រុង ​Aleppo ​នៅថ្ងៃដដែល ​។ ​សាលារៀននិងស្ថាប័នរដ្ឋាភិបាលនៃទីក្រុង ​Aleppo ​ស្ទើរតែ​បិទ​ទាំង​ស្រុង ​ហើយ​សកម្មភាពពាណិជ្ជកម្មបានបញ្ឈប់ជាមូលដ្ឋាន ​៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print