អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖នៅថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុង Chengdu ខេត្ត Sichuan លោក Wang Yi សមាជិក ការិយាល័យ នយោបាយនៃ គណៈកម្មា ធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រី ការ បរទេស ចិន បាន ជួបពិភាក្សាការងារ ដោយឡែក ពី គ្នាជា មួយ លោក Rashid Meredov ឧប នាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ការបរទេស តួកម៉េនីស្ថាន និង លោក Kulubaev Zheenbek រដ្ឋមន្ត្រីក្រសួង ការ បរទេស កៀហ្ស៊ី ស៊ីស្ថាន ដែល អញ្ជើញចូលរួម កិច្ចជំនួបលើកទី ៥ នៃ រដ្ឋមន្រ្តី ការ បរទេស ចិន និង អាស៊ី កណ្តាល នៅប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ពេល ជួបពិភាក្សាការងារ ជាមួយ លោក Rashid Meredov លោក Wang Yi បាន លើក ឡើង ថា កាលពីឆ្នាំមុន ប្រមុខរដ្ឋនៃ ប្រទេសទាំងពីរ បានរួមគ្នាប្រកាស លើកកម្ពស់ ទំនាក់ ទំនង រវាងចិន និង តួកម៉េនីស្ថាន ឱ្យ ឡើង ដល់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ដើម្បី ជំរុញ ទំនាក់ទំនង ទ្វេភាគី ឱ្យ ឆ្ពោះទៅរក ទិសដៅ កសាង សហគមន៍ ជោគ វាសនា រួម ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន រីករាយ លើកកម្ពស់ ថែមមួយកម្រិត ទៀត នូវ ទ្រង់ទ្រាយ នៃ កិច្ចសហប្រតិ បត្តិការ ផ្នែក ពាណិជ្ជកម្ម និង វិនិយោគ ជាមួយ ប្រទេស តួកម៉េនីស្ថាន ហើយ លើកទឹកចិត្ត សហគ្រាសចិន កាន់ តែ ច្រើន ឱ្យ ទៅវិនិយោគនិងប្រកបអាជីវកម្ម នៅប្រទេស តួកម៉េនីស្ថាន ។
គេហទំព័រ «CCFR China state-controlled media » ពេល ជួបពិភាក្សាការងារ ជាមួយ លោក Kulubaev Zheenbek លោក Wang Yi បាន ថ្លែង ថា ឆ្នាំនេះ ប្រមុខរដ្ឋនៃ ប្រទេសទាំងពីរ បាន ជួបពិភាក្សា ការងារ ដោយជោគជ័យ ដែលបាន ធ្វើ ការ រៀប ចំ ចាត់ចែង ថ្មី សម្រាប់ ទំនាក់ទំនងទ្វេភាគី ។ ភាគីទាំងពីរ គួរ បន្ត ធ្វើឱ្យស៊ីជម្រៅ នូវ ការ ក សាង ទំនុកចិត្តខាងយុទ្ធសាស្ត្រ ទៅវិញទៅមក ត្រួសត្រាយកិច្ចសហប្រតិបត្តិការ ដែល ផ្តល់ ផល ប្រយោជន៍ ដល់គ្នាទៅវិញទៅមក បន្តវេនចំណងមេត្រីភាពទៅគ្រប់ជំនាន់ ដើម្បី ជំរុញ ឱ្យ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុង យុគសម័យ ថ្មី រវាងចិន និង កៀហ្ស៊ីស៊ីស្ថាន ឡើង ដល់ កម្រិត ថ្មី ថែមទៀត ៕
ដោយ ៖ សិលា