Liverpool ប៉ះ Man City ៖ ស្ថិតិសំខាន់ៗមួយចំនួនក្នុងជំនួបរវាងក្រុមទាំង២

ចែករំលែក៖

មកដល់ពេលនេះ ការប្រកួតរបស់ក្រុមហង្សក្រហម Liverpool ហាក់ដូចជាល្អប្រសើរជាងក្រុមមេឃខៀវ Man City ដែលក្រុមហង្សក្រហមបានឈ្នះការប្រកួតច្រើនជាងក្រុមមេឃខៀវក្នុងខែវិច្ឆិកា។

ជាមួយនឹងការបរាជ័យ៥ដង និងស្មើក្នុង៦ប្រកួតចុងក្រោយរបស់ Man City មានរយៈពេល៣៤ថ្ងៃចាប់តាំងពីម្ចាស់ជើងឯក Premier League មួយនេះ បានភ្លក់រសជាតិជ័យជម្នះចុងក្រោយនៅក្នុងការប្រកួត។

ប្រសិនបើ Man City ចាញ់ក្នុងទម្រង់លេងជាមួយ Liverpool នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃអាទិត្យនេះពួកគេនឹងមាន១១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League បន្ទាប់ពី១៣ប្រកួត។

ទិន្នន័យខាងលើនេះរួមបញ្ចូលទាំងស្ថិតិសំខាន់ៗចំនួន១០ដើម្បីសង្ខេបមុនពេលការប្រកួតដ៏ធំនៅថ្ងៃអាទិត្យនេះ។ ក្នុង៣២រដូវកាល Premier League មានតែ៣ដងប៉ុណ្ណោះដែលមានក្រុមមកពី១១ ឬច្រើនជាងនេះនៅពីក្រោយពិន្ទុណាមួយដើម្បីឈ្នះពានរង្វាន់។

-Man City មិនដែលអាចឈ្នះពានបានទេបន្ទាប់ពីតាមពីក្រោយលើស១០ពិន្ទុ។ មានតែក្រុមមួយប៉ុណ្ណោះដែលនាំមុខ១១ពិន្ទុបន្ទាប់ពី១៣ប្រកួតគឺ Manchester United ក្នុងរដូវកាល១៩៩៣-១៩៩៤ ដែលបានបន្តឈ្នះជើងឯក។ Liverpool ក៏នឹងត្រូវប្រជែងជាមួយ Arsenal, Chelsea និង Brighton ដែលកំពុងប្រដេញពិន្ទុដើម្បីបង្កើតគម្លាតនោះនៅចុងសប្តាហ៍នេះ។

-Man City នឹងក្លាយជាជើងឯក Premier League ដំបូងគេដែលចាញ់៤ប្រកួតជាប់ៗគ្នានៅរដូវកាលបន្ទាប់។

-មានក្តីសង្ឃឹមសម្រាប់អ្នកគាំទ្ររបស់ Man City ពួកគេបានអាចធ្វើឱ្យមានពិន្ទុប្រដេញគ្នាឡើងវិញ ដែលក្រុមនេះធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន៦ដង ហើយទាំងអស់នៅដំណាក់កាលបន្ទាប់នៃយុទ្ធនាការជាងពេលនេះ។

-ក្នុងការឈ្នះពាន Premier League ចំនួន៦រដូវកាលរបស់លោក Guardiola មាន៤លើកមកហើយ ពួកគេបានបំបែកគម្លាត៨ពិន្ទុ ឬច្រើនជាងនេះ។

-វាមិនមែនជាបរិមាណនៃឱកាសដែលជាបញ្ហាចម្បងសម្រាប់ការការពារពានរបស់ Man City ទេ ប៉ុន្តែក្រុមនៅតែមានគុណភាពខ្ពស់បំផុតក្នុងលីកកំពូលទាំង៥របស់អឺរ៉ុប។

-មានតែក្រុម២ប៉ុណ្ណោះដែលផ្តល់ឱកាសតិចជាងក្រុម Man City ដែលក្រុមកំពូលតារាង Bundesliga Bayern Munich និងក្រុម Getafe ដែលមានចំណាត់ថ្នាក់លេខ១៥នៅ La Liga

-Liverpool មាន៤ពិន្ទុបន្ថែមទៀតបើប្រៀបធៀបទៅនឹង១២ប្រកួតដំបូងរបស់ពួកគេក្នុងរដូវកាលមុន កម្រិតនៃការលេងរបស់ពួកគេមិនមានការផ្លាស់ប្តូរខ្លាំងនោះទេ គ្រាន់តែជាការគិតក្នុងចិត្តជាងបន្តិចប៉ុណ្ណោះ។

-៦ប្រកួតចុងក្រោយក្នុងការជួបគ្នារវាងក្រុមទាំង២គឺ Man City ឈ្នះ២ ខណៈ Liverpool ឈ្នះ២ដែរ ដែលទិន្នន័យនេះគឺមិនអាចកំណត់ថា ក្រុមហង្សក្រហមអាចនឹងយកឈ្នះងាយទៅលើ Man City នោះទេ។

-ការប្រកួតនៅរាត្រីថ្ងៃអាទិត្យនេះ Man City ជាក្រុមម្ចាស់ផ្ទះ ដែលនៅតែអាចមានប្រៀបជាងគូប្រកួត ដែល Man City ភាគច្រើនឈ្នះក្នុងទឹកដី។

...

គួរបញ្ជាក់ថា ការប្រកួតនៅរាត្រីថ្ងៃអាទិត្យរវាង Man City នឹង Liverpool នឹងធ្វើឡើងនៅកីឡដ្ឋាន Anfield នាវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា។ បច្ចុប្បន្ន Liverpool កំពុងឈរកំពូលតារាងមាន៣១ពិន្ទុ ខណៈដែល Man City ឈរលេខ២មាន២៣ពិន្ទុ ក្នុង១៣ប្រកួតដូចគ្នា ដោយក្រុមហង្សក្រហម៥ប្រកួតចុងក្រោយមិនទាន់ស្គាល់រសជាតិចាញ់នោះទេ រីឯ Man City ៥ប្រកួតចុងក្រោយនេះហាក់ដូចជាដុនដាបដោយចាញ់៤ និងស្មើ១ ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print