លោក Justin Trudeau សន្យាជាមួយ លោក ត្រាំ គ្រប់គ្រងព្រំដែនឱ្យបានល្អ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤ បានផ្សាយថា នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានសន្យាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ថា កាណាដានឹងពង្រឹងការគ្រប់គ្រងព្រំដែនរួម ដែលគ្មានយោធានៃប្រទេសទាំងពីរ នៅពេលអ្នកទាំងពីរជួបគ្នា នៅឯរដ្ឋ Florida កាលពីសប្តាហ៍មុន។

លោក Dominic LeBlanc រដ្ឋមន្រ្តីក្រសួងសុវត្ថិភាពសាធារណៈកាណាដា បានឱ្យដឹងថា លោក Trudeau និងលោក ត្រាំ បានពិភាក្សាអំពីវិធានការសន្តិសុខបន្ថែម ដែលកាណាដាគ្រោងដាក់ចេញ។ តាមលោក Dominic LeBlanc «កាណាដា នឹងទិញសម្ភារៈដូចជា យន្តហោះដ្រូន ឧទ្ធម្ភាគចក្រប៉ូលិសបន្ថែម ហើយដាក់ពង្រាយបុគ្គលិកឡើងវិញ»។ លោក Dominic LeBlanc បន្ថែមថា «កាណាដា នឹងបន្តធ្វើការលើករណីពន្ធគយ ហើយជឿជាក់ថា ប្រជាជនអាមេរិកនឹងយល់ថា វាមិនមែនជាប្រយោជន៍សម្រាប់ពួកគេទេ ក្នុងការធ្វើដូច្នេះ»។
កាណាដាជាអ្នកនាំចេញទំនិញ និងសេវាកម្មចំនួន ៧៥ភាគរយទៅកាន់សហរដ្ឋអាមេរិក ហើយពន្ធគយនឹងប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។ លោក ត្រាំ ធ្លាប់និយាយថានឹងដាក់ពន្ធ លើទំនិញនាំចេញរបស់កាណាដា លុះត្រាតែប្រទេសនេះ ទប់ស្កាត់ជនអន្តោប្រវេសន៍ និងថ្នាំញៀនមិនឱ្យឆ្លងកាត់តាមច្រកព្រំដែន៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print