រថយន្ដ​២គ្រឿង​បេីក​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្តាល​ឱ្យរេចង្កូត​បុក​បង្កាន់ដៃ​ដែក​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញៈ បុរស​ជនជាតិ​ចិន​បេីក​រថយន្ត​ម៉ាក​ camry hybrid ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​toyota prius ដែល​បេីក​ដោយ​បុរស​ខ្មែរ​នៅផ្លូវ​បំបែក​ជាបួន​ បណ្តាល​ឱ្យរថយន្ត​ទាំង​២គ្រឿង​រេចង្កូត​ទៅបុក​បង្កាន់ដៃ​ដែក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​ ។
​   ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៤​ នៅចំនុច​ផ្លូវ​លេខ១៩៤កែង​ផ្លូវ​លេខ៣៧៤​ សង្កាត់​ទួលស្វាយព្រៃ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​  តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ប្តីប្រពន្ធ​២នាក់​ ដោយ​បុរស​ជាប្តី​ជាអ្នក​បេីក​រថយន្ត​ម៉ាក​ toyota​ prius​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BT-8224 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៣ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំនុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​បុរស​ជនជាតិ​ចិន​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​ camry​ hybrid​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2W-8109 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៣៧៤ក្នុងទិសដៅ​ពីត្បូង​ទៅ​ជេីង​ដោយល្បឿន​លឿន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​ toyota prius ចំថ្ពាល់​មុខ​ចំហៀង​ខាង​ឆ្វេង​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យរថយន្ត​ទាំង​២គ្រឿង​រេចង្កូត​ទៅបុក​ផ្ទប់នឹងបង្កាន់ដៃ​ដែក​របង​ផ្ទះ​ប្រជាពលរដ្ឋ​តិចតួច​ ធ្វើឲ្យ​រថយន្ដ​toyota prius រងការ​ខូចខាត​ក្រពឹត​ទ្វារ​មុខ​ចំហៀង​ខាង​ឆ្វេង​និង​វៀច​កង់​ព្រម​ទាំង​ធ្វើ​ឱ្យមនុស្ស​របួស​តិចតួច​ ។
​    ដោយ​ឡែក​ខាង​រថយន្ត​camry hybrid រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ តែមិន​មាន​គ្រោះ​ដល់​មនុស្ស​នោះ​ទេ​ ។
​    ក្រោយ​កេីតហេតុ​ក៏មាន​តំណាង​ភាគី​ទាំង​សងខាង​បានសម្រប​សម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ camry hybrid សុខ​ចិត្ត​ចេញ​ថ្លៃ​ការ​ជួសជុល​ទៅ​ខាង​រថយន្ត​ម្ខាងទៀតដេីម្បីបញ្ចប់​រឿង​  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print