ភ្នំពេញ ៖ ស្វែងយល់ពីការរគ្រប់គ្រងប្រតិកម្មអាណាហ្វីឡាក់ទិក!
ក) និយមន័យ៖
– ប្រតិកម្មអាណាហ្វីឡាក់ទិក គឺជាប្រតិកម្មអាលែ្លកហ្ស៊ីដែលកើតឡើងយ៉ាងឆាប់រហ័សដែលគំរាមកំហែងដល់អាយុជីវិត។ វាអាចកើតនឹងកើតឡើងបន្ទាប់ពីប៉ះពាល់នឹងសារធាតុបង្កអាលែ្លកហ្យែនច្រើនប្រភេទរួមមាន៖ ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង និងពិសរបស់សត្វ ។
– ប្រតិកម្មអាណាហ្វីឡាក់ទិកធ្ងន់ធ្ងរ គឺជាការគាំរាមកំហែងដល់អាយុជីវិតដោយមានការប៉ះពាល់ផ្លូវដង្ហើម ដកដង្ហើម និងចរន្តឈាមរត់។ ហើយអាចកើតឡើងដោយស្បែកនៅធម្មតា ឬមានសម្ពាធឈាមថយចុះ(ស្យុក)។
ខ) មូលហេតុ៖
អាណាហ្វីឡាក់ទិក កើតឡើíងបន្ទាប់ពីប៉ះពាល់សារធាតុអាល់លែ្លកហ្យែនដូចជា ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង ម្សៅក្នុងស្រោមដៃ ពិសសត្វ។
គ) សញ្ញា និងរោគសញ្ញា៖
សញ្ញា និង រោគសញ្ញានៃប្រតិកម្មអាណាហ្វីឡាក់ទិកជាទូទៅកើតឡើងក្នុងរយៈតែប៉ុន្មានវិនាទី ឬនាទីបន្ទាប់ពីប៉ះពាល់សារធាតុអាលែ្លកហ្សែន។
១) រោគ និង រោគសញ្ញាប្រតិកម្មអាល់លែ្លកហ្ស៊ីពីស្រាលទៅមធ្យម៖
– ហើមបបូរមាត់ ហើមមុខ ហើមភ្នែក
– ចេញកន្ទួលក្រហមលើស្បែក ឬកន្ទាលត្រអាក និងរម៉ាស់ស្បែក
– ឈឺឆៀបៗនៅក្នុងមាត់
– ឈឺពោះ ក្អួត រាគ
២) រោគសញ្ញាធ្ងន់ធ្ងរមាន១ក្នុងចំណោមរោគសញ្ញាខាងក្រោម៖
– ពិបាកដកដង្ហើម ឬដកដង្ហើមលឺសូរសំឡេងខ្លាំង
– ហើមអណ្តាត ហើមបំពង់ករ ឬតឹងក្នុងបំពង់ករ
– ពិបាកនិយាយ ឬសំឡេងស្អក
– ដកដង្ហើមតឹងលឺសូរសំឡេងហួចតិចៗ ឬ ក្អកជាប់
– វិលមុខ ងងឹតមុខ ឬដួលសន្លប់
– ស្លេក និងទន់ល្មើយ ចំពោះក្មេង
– ឈឺពោះ ក្អួត រាគ ជាសញ្ញាប្រតិកម្មអាល់លែ្លកហ្សីបណ្តាលមកពីចាក់ថ្នាំ ឬពិសសត្វ
«ប្រសិនបើបងប្អូនជួបបញ្ហា ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកមន្ទីរពេទ្យដែលនៅជិតលោកអ្នក ដើម្បីពិគ្រោះ ព្យាបាលបានបន្ទាន់ ទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា