ហ្វុីលីពីនព្រមចចាជាមួយចិនលើបញ្ហាសមុទ្រចិនភាគខាងត្បូងក្រោយការស្នើពីអាមេរិក 

ចែករំលែក៖

ក្រោយពេលហ្វុីលីពីន បានបដិសេធចចាជាមួយចិន លើបញ្ហាសមុទ្រចិនភាគខាងត្បូងក្រោយតុលាការអាជ្ញាកណ្តាលចេញសាលក្រម ចិនបានស្នើឲ្យអាមេរិកជួយតផ្ជាប់ទំនាក់ទំនងរវាងចិននិងហ្វុីលីពីនវិញ។ លោក ចនឃែរី បានប្រកាសថា វ៉ាស៊ីនតោន ចង់បញ្ចៀសឲ្យបានរាល់ភាពប្រឈមមុខដាក់គ្នានៅក្នុងជម្លោះនៅសមុទ្ទចិនខាងត្បូង និងជំរុញឲ្យហ្វុីលីពីន ចូលចរចាជាមួយចិន។

សេចក្តីប្រកាសរបស់លោកឃែរី នេះធ្វើឡើងក្រោយពីលោកបានចូលជួបសមភាគីហ្វុីលីពីន រួចមក។ សម្រាប់លោកប្រមុខការទូតអាមេរិក ប៉េកាំង និងម៉ានីល ត្រូវតែចាប់ផ្តើមចរចាគ្នាដោះស្រាយជម្លោះ ពីព្រោះថ្វីបើគ្រប់គ្នាត្រូវគោរពសេចក្តីសម្រេចចិត្តរបស់តុលាការក្រុងឡាអេមែន ប៉ុន្តែយើងក៏មិនត្រូវស្វែងរកភាពប្រឈមមុខដាក់គ្នាដែរ។

នៅពេលនេះហ្វុីលីពីន បានបញ្ជូនបេសកជនពិសេសទៅប្រទេសចិន។ នៅថ្ងៃសុក្រ ពីទីក្រុងហុងកុង លោក ហ្វីដែល រ៉ាម៉ូស បានអះអាងប្រាប់ភាគីចិនថា ក្រុងម៉ានីល ចង់ចាប់ផ្តើមបើកការចរចាផ្លូវការជាមួយប៉េកាំង ដើម្បីត្រួសត្រាយផ្លូវ នាំប្រទេសទាំងពីរទៅរកសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងសមុទ្ទចិនខាងត្បូង។

ជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសចិនលោក ហ្វូ យីង និង លោកហ្វីដែល រ៉ាម៉ូស បេសកជនពិសេសរបស់ហ្វីលីពីន នៅក្រុងហុងកុង ធ្វើឡើងក្នុងបំណងភ្ជោចទំនាក់ទំនងចិនហ្វុីលីពីន ដែលអាប់អួរនិងធ្លាក់ចុះដុនដាបខ្លាំង ដោយហេតុតែវិបត្តសមុទ្ទចិនខាងត្បូង។ ប៉ុន្តែវាក៏ជាឱកាសមួយសម្រាប់ភាគីហ្វុីលីពីន ក្នុងការបង្ហើបចេតនាចង់បើកការចរចាដែលមានលក្ខណៈផ្លូវការជាមួយចិនឡើងវិញ។

ការប្តូរចិត្តនេះអាចចាត់ទុកថា ជាកាយវិការបន្ធូរបន្ថយសម្ពាធរបស់ហ្វុីលីពីន ដែលកាលពីខែមុនរដ្ឋាភិបាលហ្វុីលីពីន បានច្រានចោលសំណើរបស់សុំចរចាទ្វេភាគីរបស់ចិន ។ កាលណោះក្រុងម៉ានីល នៅត្រឡោតខ្លាំងដាក់ប៉េកាំង បានផ្តល់ហេតុផលនៃការបដិសេធថា មកពីចិនមិនព្រមទទួលស្គាល់សេចក្តីសម្រេចចិត្តរបស់តុលាការអចិន្ត្រៃយ៍ក្រុងឡាអេ ឲ្យក្រុងម៉ានីលឈ្នះប៉េកាំង។

ប៉ុន្តែសម្រាប់អាមេរិកដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់ហ្វុីលីពីន មិនយល់ស្របតាមគំនិតរបស់រដ្ឋាភិបាលក្រុងម៉ានីលឡើយ។ លោកចន ឃែរី ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅជួបសមភាគីហ្វុីលីពីន និងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីចុងខែកក្កដា ជំរុញនិងលើកទឹកចិត្តឲ្យហ្វុីលីពីន ត្រូវតែចាប់ផ្តើមបើកកិច្ចចរចាជាមួយចិន ព្រោះជាមធ្យោបាយតែមួយគត់សម្រាប់បញ្ចៀសភាពប្រឈមគ្នានៅក្នុងសមុទ្ទចិនខាងត្បូង។

សូមបញ្ជាក់ថា ចិនដែលអះអាងជាអ្នកគ្រប់គ្រងសមុទ្ទចិនខាងត្បូងចំនួន៨៥% មានជម្លោះជាមួយហ្វុីលីពីន និងបណ្តាប្រទេសជិតខាងក្នុងតំបន់មួយចំនួនទៀតដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ ដែលក៏ទាមទារចំណែកគ្រប់គ្រងបូរណភាពដែនទឹកប្រកបដោយធនធានធម្មជាតិ និងជាផ្លូវចរាចរណ៍អន្តរជាតិដ៏សំខាន់មួយទំហំដល់ជាង ៤.៥០០លានក្នុងមួយឆ្នាំៗ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print