ភ្នំពេញ ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (Techno International Airport) គិតមកដល់ពេលនេះសម្រេចបានជាង ៩២% ហើយនិងចំណាយថវិកាអស់ជាង ១ ៣៣៦ លានដុល្លារ អាមេរិក ដែលនឹងសម្រេចទៅតាម ផែនការនៃការដាក់ឱ្យដំណើរការហោះ ហើរ នៅ ដើមឆ្នាំ ២០២៥ ខាងមុខនេះ ។
សូមជម្រាបថា ព្រលានយន្តនេះសាងសង់ចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដោយចំណាយទឹកប្រាក់ ១.៥ពាន់លានដុល្លារ (មិនគិតតម្លៃដី) អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ ។ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុង ១ ឆ្នាំ ។
អាកាសយានដ្ឋានអន្តរជាតិតេជោនេះមានប្រមាណចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ៕
ដោយ ៖ សិលា
...