សម្តេចធិបតី ហ៊ុន ម៉ាណែត សូមកោតសរសេីរ ក្រុមកីឡាការិនីបាល់ទាត់ជម្រេីសជាតិនារីកម្ពុជា ឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យេីង នៃពានរង្វាន់ AFF Women’s Cup 2024

ចែករំលែក៖

ភ្នំពេញ ៖ សូមកោតសរសេីរ ក្រុមកីឡាការិនីបាល់ទាត់ជម្រេីសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យេីង នៃពានរង្វាន់ AFF Women’s Cup 2024។ នេះជាប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងពីកីឡាការនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្រ បានរួមគ្នាធ្វេីការប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយេីងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ។

សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរត្រឡប់មកមាតុភូមិ ហេីយនឹងទទួលបានជោគជ័យសម្រាប់ការប្រកួតនៅពេលខាងមុខ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print