ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបាននិយាយកាលពីថ្ងៃទី 5 ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលត្រូវបានផ្ដួលរំលំដោយសមាជិកសភា។
លោក Michel Barnier ដែលជាអ្នកនយោបាយអភិរក្សនិយមជើងចាស់ បានក្លាយជានាយករដ្ឋមន្ត្រីដែលមានអាណត្តិខ្លីបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប នៅពេលដែលគាត់បានលាលែងពីតំណែងកាលពីថ្ងៃទី 5 ខែធ្នូ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតបណ្តេញគាត់ទាក់ទងនឹងផែនការហិរញ្ញវត្ថុរបស់គាត់ត្រឹមតែបីខែបន្ទាប់ពីការតែងតាំងកាន់តំណែងនេះ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតី Emmanuel Macron បាននិយាយថា លោកនឹងដាក់ឈ្មោះអ្នកស្នងតំណែងរបស់លោក Barnier “នៅប៉ុន្មានថ្ងៃខាងមុខនេះ”។
សេចក្តីព្រាងច្បាប់ពិសេសមួយ ដើម្បីពង្រីកថវិកាឆ្នាំ២០២៤ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលខែធ្នូខាងមុខ រដ្ឋាភិបាលថ្មីនឹងរៀបចំថវិកាពេញលេញនៅដើមឆ្នាំក្រោយ ជាពិសេសគិតដល់អតិផរណាសម្រាប់រដ្ឋសភាបោះឆ្នោត។
លោក Macron ដែលបានសម្រេចចិត្តខុសក្នុងការរៀបចំការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែមិថុនា ដែលបានធ្វើឱ្យរដ្ឋសភាមានការបែកបាក់យ៉ាងខ្លាំងនោះ បានបដិសេធការចោទប្រកាន់ថាលោកមិនទទួលខុសត្រូវចំពោះវិបត្តិនយោបាយបច្ចុប្បន្ន។
លោកប្រធានាធិបតី Macron បាននិយាយថា វាគឺជាគណបក្សស្តាំនិយម និងឆ្វេងនិយម ដែលបានរួបរួមគ្នានៅក្នុង “រណសិរ្សប្រឆាំងសាធារណរដ្ឋ” ដើម្បីបង្កើត “ភាពរញ៉េរញ៉ៃ” ដោយការបណ្តេញលោក Barnier ។
លោក Macron បានចុះខ្សោយដោយសារវិបត្តិ ប៉ុន្តែបានទប់ទល់នឹងការអំពាវនាវពីអ្នកប្រឆាំងមួយចំនួនឱ្យលាលែងពីតំណែង។ លោកបានបញ្ជាក់ជាថ្មីថា លោកនឹងបន្តកាន់តំណែងរហូតដល់អាណត្តិរបស់លោកត្រូវបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៧។ គាត់បាននិយាយថា “ភារកិច្ចដែលអ្នកផ្តល់ឱ្យខ្ញុំគឺប្រាំឆ្នាំហើយខ្ញុំនឹងបញ្ចប់វាឱ្យចប់” ៕
រូបថត: NBC