ចេញសេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត​ និងឈ្មោះ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ទៅបង្កេីតជាគណនីតេឡេក្រាម​ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅយប់ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន ជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់ រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មានសូមច្រានចោលទាំងស្រុង នូវព័ត៌មានក្លែងបន្លំ និងការ បង្ហោះព័ត៌មានក្លែងក្លាយដូចក្នុងគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម៖

9. ADMINISTRATOR PHEAKTRA NETH (https://t.me/houthPeng 1)

២. ADMINISTRATOR NETH PHEAKTRA (https://t.me/SENGHENG_REALTOR66)

៣. KHIEV PHEARAVUTH (https://t.me/Khievphearavuthfx)

ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់ជនដែលបានប្រើប្រាស់ និងបានបង្ហោះព័ត៌មាន ក្លែងក្លាយ នៅក្នុងគណនីតេឡេក្រាមខាងលើនេះ ឱ្យបញ្ឈប់នូវទង្វើរបស់ខ្លួនជាបន្ទាន់ និងត្រូវលុបចេញនូវរាល់ ខ្លឹមសារព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ចេញជាបន្ទាន់។ ទង្វើអសកម្មទាំងនេះ គឺជាទង្វើដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើ ឬ សកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជន មេត្តាជ្រាប៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print