ក្រសួងសុខាភិបាល ក្រើនរំលឹកជាថ្មីអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarettes) ដែលបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការក្រើនរំលឹកដល់សាធារណជន ជាពិសេស យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់មក លើសុខភាពធ្ងន់ធ្ងរ។ បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើ ឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារី អេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖

នីកូទីន (Nicotine)

ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត

សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ

បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត សារធាតុគីមី ដែលអាចបណ្តាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde
ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។

បារីអេឡិចត្រូនិក បង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យ ញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់ អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេង ទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការជួញដូរ បញ្ឈប់ការប្រើប្រាស់ ការ ធ្វើអាជីវកម្ម និងនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) នៅ ព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីណែនាំលេខ ០០១/១៤ ស.ណ.ន អ.ជ.ប.គ.ញ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយហេតុថាផលិតផលនេះ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើ ប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។
និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាលដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ នីកូទីនក៏ដូច ជាសារធាតុញៀនដទៃទៀតដែរ វាអាចបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood) ការប្រើប្រាស់នីកូទីន អាចបណ្តាលឱ្យមានភាពរីមេ (Withdrawal) ដែលអាចសំដែងចេញជា ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

២. ផលិតផលស៊ីហ្សា

ផលិតផលស៊ីហ្សា ឬអាចហៅម្យ៉ាងទៀតថាជា “ហៀរទឹក និងមានរូបរាងច្រើនបែប។ ការ សិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្តាលឱ្យមានជំងឺដូច ការជក់បារី មានជាអាទិ៍៖ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមាន លទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះមហារីកប្លោកនោម។

៣. ផលិតផលអេចណ៍ ធី ភី (HTP-Heated Tobacco Product)

ផលិតផល អេចណ៍ ធី ភី គឺជាផលិតផលថ្នាំជក់ថ្មី មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមាន ផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិកផងដែរ។

ក្រសួងសុខាភិបាល មានការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈឺ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ផ្ទុយទៅវិញ បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ពិតជាមានផលប៉ះពាល់ ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាម ការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវការញៀនដែលធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះ ថ្នាក់ដល់សង្គម ដោយការប្រើប្រាស់បារី អេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print